ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សាហា.វ​អារ​.​ក​គេ​ហើយ​រត់ ដល់​បាន​មួយ​ឆ្នាំ …

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា​នេះ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ភូមិ​ដូង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ប្លន់ ហើយ​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា​នេះ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ភូមិ​ដូង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ប្លន់ ហើយ​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ។

លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ គុណ វី​រៈ ហៅ​រ៉ា​ក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​យក​ម៉ូតូ​ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំ​រៀង ។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ជន​នេះ​បាន​រត់គេច​ខ្លួន​រហូត​មក​បង្ហាញមុខ​នៅ​ក្នុង​ផ្សា​រាត្រី ចំណុច​ខាងលើ ទើប​កម្លាំង​របស់​លោក​ចាប់ខ្លួន​តែ​ម្ដង ។
បើ​តាម​សមត្ថកិច្ច​បាន​រំលឹក​អំពី​សំណុំរឿង​នេះ​ថា ជន​ដៃដល់​ឈ្មោះ គុណ វី​រៈ ហៅ​រ៉ា​ក់ និង​ម្ចាស់​ម៉ូតូ​ដែល​ជា​ជន​រង​គ្រោះជា​មនុស្ស​ស្គាល់គ្នា ។ នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​បាន​ផឹកស៊ី​ជុំ​គ្នា​តែ​ក្រោយ​បញ្ចប់​ការ​ផឹកស៊ី​ក៏​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្ទះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ឌុ​ប​គ្នា​តាម​ផ្លូវ​ក៏​ឈប់​នោម ពេល​នោះ​ជន​ដៃដល់​រូប​នេះ​បាន​ដក​កាំបិត​អារ​.​ក​ជន​រង​គ្រោះ (​ម្ចាស់​ម៉ូតូ​) បណ្ដាល​ឲ្យ​ដួល​ប្រកាន់​ពេញ​ថ្នល់ ហើយ​ជន​ដៃដល់​បាន​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​រហូត​តែ​ម្ដង ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​ត្រូវ​ជន​ដៃដល់​អារ​.​ក​ប្លន់​យក​ម៉ូតូ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ​ត្រង់​បំពង់​.​ក តែ​មិន​ស្លាប់​ទេ ហើយ​សមត្ថកិច្ច​និង​សាច់ញាតិ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​អារ​.​ក​ប្លន់​យក​បាន​ម៉ូតូ​ជន​នេះ​បាន​រត់គេច​ខ្លួន ហើយ​កម្លាំង​ជំនាញ​បាន​តាម​ស៊ើប​សង្កេត​ស្វែងរក​ជន​រហូត​មក ។ លុះ​ភ្លេចខ្លួន​ជន​នេះ​ក៏​ត្រឡប់​ចូល​ស្រុក​វិញ ទើបត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួន តាម​ដីកា​តុលាការ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ