ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅណាលឿនម៉្លេះ ឆក់យកជីវិត​មនុស្ស​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​ជិះ​ម៉ូតូ​ម្នាកឯង​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ទាំង​កំរោល ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុ​វត្ថិ​ភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​ផ្លូវ​៣១៧ ក្នុង​សង្កាត់​បឹង​កក​ទី​១…

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​ជិះ​ម៉ូតូ​ម្នាកឯង​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ទាំង​កំរោល ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុ​វត្ថិ​ភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​ផ្លូវ​៣១៧ ក្នុង​សង្កាត់​បឹង​កក​ទី​១ ខណ្ឌ​ទួល​គោក​។

សមត្ថកិច្ច​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហ៊ឹ​ម រិ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ និង​ស្រុក​កំណើតនៅ​ភូមិ​ពោន​ឃុំ សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង​។

ប្រភព​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់ ធុន​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១G-៩៧៨៥ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ចំណុច​ផ្លូវ​៣១៧​កន្លែង​កើតហេតុ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ស្រាប់តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​បើក​មក​ពី​ជើង​ទៅ​ត្បូង​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥២៨ មក​បុក​ម៉ូតូ​ទាំង​កំរោល បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​កើតហេតុ​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព​។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង ហើយ​បាន​ប្រគល់សព​ទៅ​ឱ្យ​សាច់
ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ