ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ផ្អើល​ពេញ​ខារ៉ាអូខេ​មួយ​នេះ​ពេល​ប្តី​តាម​ទាន់​ប្រពន្ធ​ជាមួយ​អ្នក​ថ្មី

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ ថៅកែ​ស្រី​ម្ចាស់​ខារ៉ាអូខេ​វើ​ល​ស្តារ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ប​កែវ​ឃាត់ខ្លួន​រួម​នឹង​បុរស់​ម្នាក់​ទៀត​ជា​មន្ត្រី​ប៉ូលិស​មានមុខ​ងារ​ជា​អនុប្រធាន​វរ​ការពារ​ព្រំដែន​ជើង​គោក ។ តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ស្រុក​ប​កែវ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ម៉ោង​១​យប់ មាន​ករណី​ប្ដី​តាម​ទាន់​ប្រពន្ធ​មាន​សាហា​យ​ស្មន់​នៅ​ក្នុង​ហាង​ខាងលើ…

ខេត្តរតនៈគិរី ៖ ថៅកែ​ស្រី​ម្ចាស់​ខារ៉ាអូខេ​វើ​ល​ស្តារ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ប​កែវ​ឃាត់ខ្លួន​រួម​នឹង​បុរស់​ម្នាក់​ទៀត​ជា​មន្ត្រី​ប៉ូលិស​មានមុខ​ងារ​ជា​អនុប្រធាន​វរ​ការពារ​ព្រំដែន​ជើង​គោក ។ តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ស្រុក​ប​កែវ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ម៉ោង​១​យប់ មាន​ករណី​ប្ដី​តាម​ទាន់​ប្រពន្ធ​មាន​សាហា​យ​ស្មន់​នៅ​ក្នុង​ហាង​ខាងលើ ហើយ​ត្រូវ​ភាគ​គី​ខាង​ប្ដី​តេ​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ស្រុក​ប​កែវ​មក​ជួយ​អន្តរាគមន៍ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​នឹង​មានរឿង​កើតឡើង​នាង​ជា​ប្រពន្ធ​បាន​នាំ​ជន​ជាប់​ការ​សង្ស័យ​មក​ផឹកស្រា​ក្នុង​ហាង​របស់​នាង​យ៉ាង​សម្បា​យ ហើយ​ក្រោយមក​ទៀត​មាន​ធ្វើ​អ្វី​លើស​ពី​ការ​រាប់អាន​គ្នា ។ បច្ចុប្បន្ន​ស្ត្រី​ជា​ថៅកែ​ហាង​ខាងលើ​នឹង​មន្ត្រី​ប៉ូលិស​ខាងលើ​សមត្ថកិច្ច​ស្រុក​ប​កែវ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន ។​

​ទាក់ទិន​នឹង​រឿង​ខាងលើ​ត្រូវ​បាន​លោក ជួប ន​រក្ស អធិការ​ស្រុក​ប​កែវ​បានអោយ​ដឹង​ថា រឿង​នេះ​ពិតជា​មាន​កើតឡើង​ម៉ែ​ន ថៅកែ​ស្រី​ម្ចាស់​ខា​រា​អូ​ខេ​វើ​ល​ស្តារ​ពិតជា​បាន​ឃាត់ខ្លួន​រួម​ទាំង​មន្ត្រី​ប៉ូលិស​កា​ពារ​ព្រំដែន​ម្នាក់​ផង​ដែរ ហើយ​ពាក់ព័ន្ធ​រឿង​ខាងលើ​នេះ​គឺ​រឿង​សាហា​យ​ស្មន់ ។​

​បើ​តាម​ប្រ​ភ​ព័ត៌មាន​ខាងលើ​នេះ​ក៏​មាន​ភ្ញាក់ផ្អើល​ដោយ​កន្លែង​មានរឿង​នោះ​មាន​ផ្ទុះ​កាំភ្លើងខ្លី​ជា​ច្រើន​គ្រាប់​ផង​ដែរ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល់រ​ដ្ផ​នៅ​ក្បែ​កន្លែង​កើតហេតុ​យ៉ាង​ខ្លាំង ។ ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​លើ​ទំព័រ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ