ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​​គ្រាប់មិនទាន់ផ្ទុះ​ជាង​១០០​ បង្កប់​​ក្បែរគោ​បុ​រៈ​ទី​៤​…

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១០០គ្រាប់ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​ព្រះវិហារ ចម្ងាយ​ប្រមាណ​៧​ម៉ែត្រ ​ក្បែរ​គោ​បុ​រៈ​ទី​៤ ខណៈ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ។សមត្…

ខេត្តព្រះវិហារ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១០០គ្រាប់ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​ព្រះវិហារ ចម្ងាយ​ប្រមាណ​៧​ម៉ែត្រ ​ក្បែរ​គោ​បុ​រៈ​ទី​៤ ខណៈ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ។សមត្
ថកិច្ច​សន្និដ្ឋាន​ថា គ្រាប់​ទាំងនោះ​បាន​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រោះ​តំបន់​ប្រាសាទព្រះវិហារ​កាន់កាប់​ដោយ​កម្លាំង​ទ័ព​ខ្មែរក្រហម ។

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិ​ការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា បាន​ឲ្យ​ដឹង​ថា គ្រាប់​ទាំង​អស់នេះ​មាន​ចំនួន​១២៧​គ្រាប់ ជា​ប្រភេទ​៦០​មី​ល្លី​ម៉ែត្រ ត្រូវ​បាន​រក​ឃើញ​ក្បែរ​គោ​បុ​រៈ​ទី​៤ ចម្ងាយ​ពី​ប្រាសាទព្រះវិហារ​ប្រមាណ​៧​ម៉ែត្រ និង​ចម្ងាយ​ពី​ស្រះ​ទឹកធំ​ប្រហែល​៣០​ម៉ែត្រ ។

គ្រាប់​មិន​ផ្ទុះ​ទាំង​អស់នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​នៅ​លើ​ប្រាសាទព្រះវិហារ ខណៈ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ​ធ្វើ​ឲ្យ​ទឹក​ហូរ​ច្រោះ​ដី​បន្តិច​ម្តង​ៗ ​លេច​ចេញ​នូវ​រូបរាង​គ្រាប់​មក​តែ​ម្តង ទើប​អាជ្ញាធរ​រាយការណ៍​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC) ឲ្យ​មក​ពិនិត្យ​និង​ធ្វើការ​ប្រមូល​ទុក ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​១២៧​គ្រាប់ ត្រូវ​បាន​ក្រុមការងារ​CMAC ប្រមូល​យក​ទៅ​រក្សា​ទុក​រួចរាល់​ហើយ ដើម្បី​ការពារ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ