ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​ចិន កំពុង​ជំរុញ​ការ​នាំ​ចេញ​របស់​ថៃ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​ការ​សិក្សា​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ក្នុង​ពេល​ថ្មី​ៗ​នេះ នឹង​ជួយ​ដល់​ការ​នាំ​ចេញ​ថៃ​ដោយ​ផ្តល់​ឱកាស​ក្នុង​ការ​ជំនួស​ផលិតផល​ចិន​ក្នុង​ទីផ្សារ​អា​មេ​រិ​ក ។ អ្នកស្រី Pimchanok Vonkorpon ប្រធាន​ការិយាល័យ​គោលនយោបាយ…

ទីក្រុង​បាងកក ៖ យោង​តាម​ការ​សិក្សា​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ក្នុង​ពេល​ថ្មី​ៗ​នេះ នឹង​ជួយ​ដល់​ការ​នាំ​ចេញ​ថៃ​ដោយ​ផ្តល់​ឱកាស​ក្នុង​ការ​ជំនួស​ផលិតផល​ចិន​ក្នុង​ទីផ្សារ​អា​មេ​រិ​ក ។

អ្នកស្រី Pimchanok Vonkorpon ប្រធាន​ការិយាល័យ​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ ពាណិជ្ជកម្ម​ក្រោម​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​ថា ការ​បង្កើន​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​ចិន ចំនួន​៥.៧៤៥​ប្រភេទ​ផ្តល់​ជា​សក្តានុពល​ដល់​ប្រទេស​ថៃ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ជំនួស​បន្ថែម ។

អ្នកស្រី​បាន​បន្ត​ថា ផលិតផល​ដែល​មាន​សក្តានុពល​រួម​មាន គ្រាប់​ធុញ្ញ​ជាតិ​និង​គ្រាប់​ស្វាយ​ចន្ទី​, សន្លឹក​ជ័រ​និង​ដុំ​ជ័រ​, អង្ករ​ពណ៌​, ផ្លែ​ឈើ និង​បន្លែស្រស់​និង​កំប៉ុង​ដូច​ជា ចេក​, ដូង​, ស្វាយ​, និង​ម្នាស់ ។ ចំណែក​គ្រឿង​សមុទ្រ​ក្លា​សេ ដូច​ជា ធូ​ណា និង​ផលិតផល​សត្វ​ផ្សេង​ៗ​ដូច​ជា​ទឹកឃ្មុំ​ជាដើម ។

ផលិតផល​ដែល​មាន​សក្តានុពល​ផ្សេង​ទៀត​មាន​ដូច​ជា គ្រឿងទេស និង​ភេសជ្ជៈ​, ភេសជ្ជៈ​​មិន​មាន​ជាតិ​អាល់កុល​, គ្រឿង​គីមី និង​គ្រាប់​ជ័រ រួម​ទាំង​យានយន្ត និង​គ្រឿង​យានយន្ត​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពី​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​​ទៀត​ដែល​រួម​មាន​ផលិតផល​ជា​ច្រើន​ដូច​ជា រ៉ែ​សម្រាប់​ផលិត​, ទឹក​បន្លែ និង​កាបូប​ស្បែក​ជាដើម ។

អ្នកស្រី​Pimchanok​បាន​និយាយ​ថា ប្រទេស​ចិន​អាច​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​នឹង​ពន្ធ​នេះ​ក្នុង​ពេល​ឆាប់​ៗ ហើយ​ការិយាល័យ​ខាងលើ​នឹង​តាមដាន​យ៉ាង​ដិត​ដល់ និង​វាយតម្លៃ​ឥទ្ធិពល​លើ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​នេះ​នឹង​មិន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ទេ ហើយ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​ជាង​មុន​ថែម​ទៀត។

អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​ថៃ​គួរតែ​ផ្តោត​សំខាន់​លើ​ការ​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​និង​សន្តិសុខ​ជាតិ​ដែល​ជាប់​ពាក់​ពិន​យ៉ាង​ជិតដិត​ជាមួយនឹង​គោលនយោបាយ​ពាណិជ្ជ​កម្ម។

គួរ​រំឭក​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​ថា លោក​នឹង​ដាក់​ពន្ធ​១០%​ទៅ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​ដល់​ទៅ​២០០​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​លោក​អនុគ្រោះ​ដល់​នាឡិកា Smartwatch របស់​Apple និង Fitbit រួម​ទាំង​ផលិតផល​ដទៃ​ទៀត​ដូច​ជា មួក​ការពារ និង​កៅអី​ក្មេង​សម្រាប់​ដាក់​ក្នុង​រថយន្ត​ជាដើម ។

ក្នុង​សេចក្តីថ្លែងការណ៍​ខាងលើ លោក​ត្រាំ​បាន​ព្រមាន​ថា ប្រសិនបើ​ប្រទេស​ចិន​ចេញ​វិធានការ​ឆ្លើយ​តប​ប្រឆាំង​នឹង​កសិករ ឬ​ឧស្សាហកម្ម​អា​មេ​រិ​ក « ពួក​យើង​នឹង​អនុម័ត​ដំណាក់​កាលពី​បី​ភ្លាម​ៗ ដែល​ជា​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​ប្រមាណ​២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត »​។

ពន្ធ​ទាំងនេះ​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​២៤​ខែកញ្ញា​ខាង​មុខ​នេះ ប៉ុន្តែ​អត្រា​ពន្ធ​នឹង​កើន​ដល់​២៥%​នៅ​ចុងឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​មាន​ពេល​វេលា​ប្តូរ​អ្នក​ផ្គត់ផ្គង់​ទៅ​កាន់​ប្រទេស​ដទៃ​វិញ ។

អ្នក​ព្យាករណ៍​បាន​ព្រមាន​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ជម្លោះ​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​លើ​ពិភពលោក​នេះ អាច​នឹង​កាត់​បន្ថយ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ​០,៥% រហូត​ដល់​ឆ្នាំ​២០២០ ប្រសិនបើ​ពន្ធ​ដែល​បាន​គំរាម​នេះ​ពិតជា​ត្រូវ​បាន​អនុម័ត​មែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ