ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ប្រទេស​បដិសេធ​ពី​ការ​លាលែង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក JAMES MATTIS​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​បាន​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់ បណ្ដា​អត្ថបទ​សារព័ត៌មាន ដែល​និយាយ​ពី​ការ​ចាកចេញ​របស់​លោក​ពី​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ​។ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​ថា ខ្ញុំ​ពុំ​ចាប់អារម្មណ៍​លើ​រឿង​នោះ​ទេ​។ ​តើ​រឿង​បែប​នេះ​លេចឮ​ប៉ុន្មាន​ដង​ហើយ​ចាប់តាំងពី​ខ្ញុំ​កាន់​តំណែង​មក?…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក JAMES MATTIS​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​បាន​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់ បណ្ដា​អត្ថបទ​សារព័ត៌មាន ដែល​និយាយ​ពី​ការ​ចាកចេញ​របស់​លោក​ពី​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ​។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​ថា ខ្ញុំ​ពុំ​ចាប់អារម្មណ៍​លើ​រឿង​នោះ​ទេ​។ ​តើ​រឿង​បែប​នេះ​លេចឮ​ប៉ុន្មាន​ដង​ហើយ​ចាប់តាំងពី​ខ្ញុំ​កាន់​តំណែង​មក? ​ពាក្យ​ចចាមអារ៉ាម​លេចឮ​សុះសាយ​យ៉ាង​លឿន រួច​បណ្ដា​អ្នក​បញ្ចេញ​ពាក្យ​ចចាមអារ៉ាម អាច​សរសេរ​ពាក្យ​ចចាមអារ៉ាម​នា​ពេល​ខាង​មុខ​ទៀត​។

នេះ​ជា​ពាក្យពេចន៍​ត្រង់​ៗ​បំផុត​របស់​លោក​ JAMES MATTIS​ លើ​ពាក្យ​ចចាមអារ៉ាម​ពី​វាសនា​របស់​លោក ខណៈ​ជិត​ដល់​ពេល​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ ដែល​បន្ទាប់​ពី​នោះ​នឹង​មានការ​រុះរើ​គណៈរដ្ឋមន្ត្រី​។

បញ្ហា​នៃ​ការ​ចាក​ចេញពី​តំណែង​របស់​លោក MATTIS ​លើក​ឡើង​ចាប់តាំងពី​ច្រើន​សប្ដាហ៍​មក​ហើយ ដោយ​បណ្ដា​កាសែត​អា​មេ​រិ​ក​ដែល​អះអាង​ថា ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោន​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​សំខាន់​ៗ​របស់​សេត​វិមាន​ដែល​ស្វះ​ស្វែងរក​អ្នក​ជំនួស​លោក​។

សៀវភៅ​មួយ​ចេញផ្សាយ​នា​ខែ​នេះ​ដោយ​អ្នកកាសែត​លោក​BOB WOODWARD​ដែល​ល្បី​ព្រោះ​ទម្លាយ​រឿងអាស្រូវ​WATERGATE​ដែល​កាលពី​ឆ្នាំ​១៩៧៤​ជំរុញ​ឲ្យ​ប្រធានា​ធិបតី​លោក​រី​ឆា​ដ​និក​សុ​ន​លាលែង​ចេញពី​តំណែង​នោះ ចាត់​ទុក​លោក​ MATTIS​ ថា​ ជា​អ្នក​រិះគន់​លោក​ដូ​ណា​ល់​ត្រាំ​ខ្លាំង​បំផុត​ជា​បុគ្គល​។​កាសែត​ញូ​វ​យ៉​ក​ថែម​ដែល​ដកស្រង់​ប្រភព​អនាមិក​និយាយ​ថា មានការ​តស៊ូ​ផ្ទៃក្នុង​នៃ​រដ្ឋការ​លោក​ត្រាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ