ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​រូបចម្លាក់​ថ្មភក់​បុរាណប្រហែល​៣០០​ឆ្នាំ​

5 ឆ្នាំ មុន

AP​ពី​ក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​សេចក្ដីថ្លែង​ការណ៍​​របស់​ក្រសួង​បុរាណវិទ្យា​អេ​ហ្ស៊ី​ប បាន​បញ្ជាក់​ថា​រូបចម្លាក់​ស្វ៊ី​ង ពី​ថ្មភក់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​វិហារ​«Kom Ombo» ខណៈ​ពេល​កំពុង​ជួសជុល​វិហារ​កុំ​ឲ្យ​ខូច​ពី​ទឹក​នៅ​ខាងក្រោម​ដី នៅ​ក្នុង​ក្រុង​អា​ស្វាន ភាគ​ខាងត្បូង​ប្រទេស…

AP​ពី​ក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​សេចក្ដីថ្លែង​ការណ៍​​របស់​ក្រសួង​បុរាណវិទ្យា​អេ​ហ្ស៊ី​ប បាន​បញ្ជាក់​ថា​រូបចម្លាក់​ស្វ៊ី​ង ពី​ថ្មភក់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​វិហារ​«Kom Ombo» ខណៈ​ពេល​កំពុង​ជួសជុល​វិហារ​កុំ​ឲ្យ​ខូច​ពី​ទឹក​នៅ​ខាងក្រោម​ដី នៅ​ក្នុង​ក្រុង​អា​ស្វាន ភាគ​ខាងត្បូង​ប្រទេស ។

លោក​មូ​ស្ដា​ហ្វា វ៉ា​ហ្ស៊ី​រី លេខាធិការ​ផ្នែក​បុរាណវិទ្យា​បាន​ផ្លែង​ថា​រូបចម្លាក់​ដែល​ទើប​រក​ឃើញ​នេះ​អាច​មាន​អាយុ​នៅ​ក្នុង​សម័យ​រាជអាណាចក្រ PTOLEMY ក្នុង​អំឡុង​គ្រប់គ្រង​អេ​ហ្ស៊ី​ប​ប្រហែល​៣០០​ឆ្នាំ​មុន​គ្រឹ​ស្ដ​ស័ក​រាជ រហូត​ដល់​គ្រឹ​ស្ដ​ស័ក​រាជ​៣០ ។

រដ្ឋាភិបាល​អេ​ហ្ស៊ីប​សង្ឃឹមថា​ការ​ជីក​រក​ឃើញ​វត្ថុ​បុរាណ​នានា​នឹង​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​ទេសចរណ៍​របស់​ប្រទេស​ដែល​ទទួលផល​ប៉ះពាល់​ខ្លាំង​នៃ​ការ​ច្រួល​ច្របល់​នៅ​ក្នុង​នយោ​បាយ ក្រោយ​ពី​មានការ​ដើរ​ជា​ក្បួន​បណ្តេញ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ