ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​សរុប​អស់​១២៨​លាន​រៀល​គ្មាន​សល់​អី​បន្តិច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ប៉ុន្តែ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះ​ដល់​ម្ចាស់ផ្ទះ ឬ​អ្នក​ជិតខាង​ណា​ឡើយ ។ អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កញ្ញា នៅ​ចំណុច​ភូមិ​ព្រាល​ទី​១…

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ប៉ុន្តែ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះ​ដល់​ម្ចាស់ផ្ទះ ឬ​អ្នក​ជិតខាង​ណា​ឡើយ ។

អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កញ្ញា នៅ​ចំណុច​ភូមិ​ព្រាល​ទី​១ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ អាន រ៉ុ​ន និង​ប្រពន្ធ​ឈ្មោះ ណូ​យ ថេ​ង មានមុខរ​បរជា​ជាង​ផ្សា​ដែក​នៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ដែល​នៅ​ក្បែ​ផ្ទះ​កើតហេតុ​បានអោយ​ដឹង​ថា ផ្ទះ​នេះ​មាន​តែ​លោកតា​ចាស់​ម្នាក់​ដែល​ត្រូវជា​ឪពុក​ម្ចាស់ផ្ទះ​រស់នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ចំណែក​ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ទៅ​រកស៊ី​នៅ​ភ្នំពេញ​អស់ហើយ​យូរ​ៗ​ទើប​មក​លេង​ផ្ទះ​ម្តង ហើយ​ថ្ងៃ​កើតហេតុ​នោះ​លោកតា​គាត់​នៅផ្ទះ​មិន​បាន​ទៅ​ណា​ទេ តែ​សំណាងល្អ​ពេល​មាន​ភ្លើង​ឆាបឆេះ​ភ្លាម លោកតា​បាន​រត់​ចេញ​ទៅ​ក្រៅ​រួច​ទើប​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់ ។

ដោយឡែក​លោក​វរសេនីយ៍ឯក សៅ ចាន់​ថា អធិការ​នគរបាល​ស្រុក​កញ្ជ្រៀច​បានអោយ​ដឹង​ថា នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​លោក​ក៏​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម ប៉ុន្តែ​អ្នកស្រុក​រាយ​ការ​ណ៌​មក​សមត្ថកិច្ច​យឺត​ពេល​ពេក ព្រោះ​ពេល​មក​ដល់​ភ្លើង​បាន​ឆេះ​ផ្ទះ​ពេញបន្ទុក​ទៅ​ហើយ ដូច្នេះ​ហើយ​ទើប​មិន​អាច​ជួយ​ស្រោចស្រង់​ផ្ទះ​នេះ​បាន គឺ​បាន​ត្រឹម​ទប់ស្កាត់​មិន​អោយ​ភ្លើង​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ហេតុ​ការ​ណ៌​អគ្គី​ភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៥​រថយន្ត​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ។ ចំណែក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គឺ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ចរន្ត​ភ្លើង​នៅ​ក្នុងផ្ទះ ។

ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​រួម​ទាំង​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដែល​សរុប​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១២៨.០០០.០០០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ