ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់!…ចិននឹង​ចិនឈ្លោះគ្នា​យក​ទឹកក្តៅ​ចាក់ស្រោច​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ចិន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ចាប​់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ពី​បទ​យក​ទឹក​ក្ដៅ​ស្រោច​លើ​ប្រអប់ដៃ​ជនជាតិ​ចិន​ដូច​គ្នា​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។ បើ​តាម​លោក​អធិការ​ង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ លោក​អនុសេនីយ៍ឯក គោ​យ​ យៀង​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ចិន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ចាប​់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ពី​បទ​យក​ទឹក​ក្ដៅ​ស្រោច​លើ​ប្រអប់ដៃ​ជនជាតិ​ចិន​ដូច​គ្នា​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

បើ​តាម​លោក​អធិការ​ង​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ លោក​អនុសេនីយ៍ឯក គោ​យ​ យៀង​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ្វួ ធី​ង​នុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ក្រោ​ន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត មាន​ទីលំនៅ​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន កាន់​លិខិតឆ្លងដែន​លេខ​E95464297 ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​បរិ​វេន​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត មាន​ជនជាតិ​ចិន​៧​នាក់ បាន​យក​ទឹក​ក្តៅ​មក​ស្រោច​នៅ​លើ​ប្រអប់ដៃ​ទាំង​ពីរ​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​​ត្រូវ​សមត្ថកិច្ច​បញ្ជូនជនរងគ្រោះ​​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ក្នុង​ក្រុង​បា​វិត​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​រក​ឃើញ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាង ហោ​ធាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ភីង​អាន ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្រុង​បា​វិត មាន​ទីលំនៅ​ខណ្ឌ​យុង​ចូ​វ ខេត្ត​ហូ​ណា​ម ប្រទេស​ចិន កាន់​លិខិតឆ្លងដែន (​យក​ទៅ​ពន្យារទិ​ដ្ឋា​ការ​) ដើម្បី​ខ្លួនជនសង្ស័យ​ម្នាក់នេះ​​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​​បាល​ក្រុង​បា​វិត​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៧ កញ្ញា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​មក​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ចំណែក​ជនសង្ស័យ​៦​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

ទាក់ទិន​ករណី​ជនសង្ស័យ​ចាប់​ជន​រង​គ្រោះ​ធ្វើ​ទា​រុណកម្ម​ដោយ​ចាក់ទឹក​ក្តៅ​ស្រោច​លើ​ខ្នងដៃ​នេះ​ សមត្ថកិច្ច​សង្ស័យ​ថា ជា​ករណី​គំរាម​ជម្រិត​ទា​ប្រាក់ នេះ​បើ​តាម​ការ​សន្និដ្ឋាន​ដំបូង​។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​សាកសួរ​ជន​រង​គ្រោះ និង​ជនសង្ស័យ ដើម្បី​ឱ្យ​ដឹង​ការ​ពិត ​តើ​ផ្តើម​ចេញ​រឿង​អ្វី​ឱ្យ​ពិតប្រាកដ​។

លោក​ថោ​ង វណ្ណៈ ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨​នេះ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​មិន​ទាន់​ធ្វើការ​ចោទប្រកាន់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ធ្វើ​តាម​នីតិវិធី និង​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត​ដើម្បី​រក​ការ​ពិត​ និង​ចាត់វិធានការ​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ