ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សុខ​ៗ…​កាន់​​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​តាម​ពីក្រោយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ចំនួន​៤​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​កាប់​បណ្តាល​ឲ្យ​រង​របួស ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​មិនដឹង​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​នៃ​ទឹកដី​កាស៊ីណូ​ផា​រ៉ា​មែក ក្នុងភូមិ​សាមគ្គី​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ចំនួន​៤​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​កាប់​បណ្តាល​ឲ្យ​រង​របួស ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​មិនដឹង​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​នៃ​ទឹកដី​កាស៊ីណូ​ផា​រ៉ា​មែក ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​បឺត សុធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​ស្មា​ស្តាំ ២-​ឈ្មោះ​វ៉​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួស​ក្បាល និង​ស្មា​ស្តាំ និង​៣-​ឈ្មោះ​វិ​ច្ច​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​ថ្ពាល់​ស្តាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្នាក់​នៅ​ចំណុច​អគារ​បុ​គ្គ​លិក​កាស៊ីណូ​ហ្គោ​ល​ដិន ក្នុងភូមិ​កើតហេតុ​។

តាម​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូ​ប្រាប់​ឱ្យ​ដឹង​ថា យោង​តាម​ការ​សួរនាំ ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពួក​ខ្លួន​ទាំង​៣​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់ ធុន​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​សង់​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំបិត​សា​ម៉ូ​រ៉ៃ​តាម​កាប់​ពីក្រោយ​ដោយ​មិនដឹង​ពី​មូលហេតុ បណ្តាល​ឲ្យ​ពួក​ខ្លួន​រង​របួស​តែ​ម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ​។ ដោយឡែក​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ