ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​ភ្នែក​ទៅ​ឃើញ​…​ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​សង្ស័យ​ជា​មុខសញ្ញា​ចាស់​ម្នាក់ ដែល​តែងតែបាន​ដើរ​ធ្វើ​សកម្មភាព​លួច​ខោអាវ​តាម​តូ​ម​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ជា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខោអាវ​ស្ព័​រ​ចំនួន​មួយ​ថង់​ធំ ដែល​មាន​ចំនួន​១០​កំ​ប្លេ ហើយ​ត្រូវ​បាន​ម្ចាស់​គេ​ឃើញ​ទាន់ និង​ចាប់​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​នោះ​។ ការ​ចាប់​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​សង្ស័យ​ជា​មុខសញ្ញា​ចាស់​ម្នាក់ ដែល​តែងតែបាន​ដើរ​ធ្វើ​សកម្មភាព​លួច​ខោអាវ​តាម​តូ​ម​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ជា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខោអាវ​ស្ព័​រ​ចំនួន​មួយ​ថង់​ធំ ដែល​មាន​ចំនួន​១០​កំ​ប្លេ ហើយ​ត្រូវ​បាន​ម្ចាស់​គេ​ឃើញ​ទាន់ និង​ចាប់​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​នោះ​។

ការ​ចាប់​ឃាត់ខ្លួន ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែកញ្ញា នៅ​ចំណុច​តូប​លក់​ខោអាវ​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​។

ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ នូ មុំ អាយុ ៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ ពេល​បុរស​ជា​អាជីវករ​លក់​ខោអាវ​ម្នាក់​កំពុង​តែ​មមាញឹក​ក្នុង​ការ​លក់ដូរ​នោះ ក៏​ស្រាប់តែ​លេចមុខ​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ មិនដឹង​ជា​ដើរ​មកពីណា ធ្វើ​ជា​ដើរ​កាត់​ខាង​មុខ​តូប និង​បាន​យក​ជើង​ទៅ​ឈូស​យក​ថង់​ខោអាវ​ចំនួន​១​ថង់​ធំ ដែល​មាន​សុទ្ធតែ​ខោអាវ​ស្ព័​រ​ចំនួន​១០​កំ​ប្លេ​រ​ទុក​នៅ​លើ​បេតុង​ខាង​មុខ​តូប​នោះ​។

តាម​ប្រភព​ដដែល​បាន ប្រាប់​បន្ត ទៀត​ថា ពេល​ដែល​ស្ត្រី​ជា​ជនសង្ស័យ​កំពុង​តែ​យក​ជើង​ឈូស​ឆ្កឹះ​ថង់​ខោអាវ​ចេញ​ឱ្យ​ចេញ​ឆ្ងាយ​បំរុង​នឹង​លួច​យក​ទៅ​នោះ ក៏​ស្រាប់តែ​បុរស​ជា​ម្ចាស់​តូប​បាន​ក្រឡេក​ភ្នែក​ទៅ​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និងចាប់ខ្លួន​ស្ត្រីជាជនសង្ស័យ​យក​ទៅ​ប្រគល់​អោយ​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ខោ​អាវ​ស្ព័​រ​មួយ​ថង់​ដែល​មាន​ចំនួន១០​កំ​ប្លេ​នោះ ត្រូវ​បាន​​ប្រគល់​ទៅ​អោយ​បុរស​ជា​ម្ចាស់តូប​វិញ ចំណែកឯ​ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​នាំ​ខ្លួន​មក​កាន់​នគរបាល​ប៉ុស្តិ៍ អូ​ឡាំ​ពិ​ក ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុបញ្ជូន​ស្ត្រីជាជនសង្ស័យ​​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ