ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ផ្លូវ​ទំនប់​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ផ្តើម​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ជា​បណ្តើរ​ៗ​ហើយ ហើយ​ក្រុមការងារ​បាន​និង​កំពុង​ខិតខំ​ដំឡើង​បង្គោល និង​អំ​ ពូ​ល​ភ្លើង​ឲ្យ​បាន​ចំនួន​២៨៥​ដើម និង​ឲ្យ​រួចរាល់​ទាំងស្រុង​នៅ​ដើមខែ​វិច្ឆិកា​ឆាប់​ៗ​នេះ ។…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ផ្លូវ​ទំនប់​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ផ្តើម​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ជា​បណ្តើរ​ៗ​ហើយ ហើយ​ក្រុមការងារ​បាន​និង​កំពុង​ខិតខំ​ដំឡើង​បង្គោល និង​អំ​
ពូ​ល​ភ្លើង​ឲ្យ​បាន​ចំនួន​២៨៥​ដើម និង​ឲ្យ​រួចរាល់​ទាំងស្រុង​នៅ​ដើមខែ​វិច្ឆិកា​ឆាប់​ៗ​នេះ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយសារ​កំណើន​នៃ​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង និង​ក្នុង​គោលបំណង​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព កាត់​បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បទល្មើស​ផ្សេង​ៗ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ ចាប់ពី​ផ្លូវ​រទេះភ្លើង​បាត់ដំបង​ទៅ​ដល់​ផ្លូវ​ភ្នំពេញ ហាណូយ ប្រមាណ​ជិត​៣០០​បង្គោល ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ ក្នុង​ប្រវែង​១២,៦​គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​រទេះភ្លើង​បាត់ដំបង ដល់​ផ្លូវ​ភ្នំពេញ​ហាណូយ ដែល​ត្រូវ​ដាក់​បង្គោល និង​អំ​ពូ​ល​ភ្លើង​ចំនួន​២៨៥​ដើម ។

លោក​បញ្ជាក់​ថា គម្រោង​នេះ​បាន​ចាប់ផ្តើម​ដាក់​តាំងពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៨​មក​ដល់​ពេល​នេះ បាន​នឹង​កំពុង​ដាក់​អោយ​ដំណើរ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​៥២​បង្គោល​ជា​បណ្តើរ​ៗ​សិន និង​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ដើមខែ​វិច្ឆិកា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ