ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២គ្រឿង​ពន្លះគ្នា របួសធ្ងន់ម្នាក់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ និង​២​នាក់​ទៀត​រង​របួសស្រាល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កណ្ដាល…

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ និង​២​នាក់​ទៀត​រង​របួសស្រាល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GV-៩២៤៦ បើកបរ​ដោយ​បុរស​ឈ្មោះ​តេ​ង ទី​ម អាយុ៤៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​តា​ឡា​ត ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង បាន​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា ធុន​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១-GN៨៨៨៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ុ​ន វី​រៈ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ទាំង​ពីរ​នាក់​បាន​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ ១GV-៩២៤៦ បើកបរ​ដោយ​បុរស​ម្នាក់ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ ១-GN៨៨៨៥ បើកបរ​ដោយ​បុរស​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ជា​រួម​អ្នកដំណើរ​ម្នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១GV-៩២៤៦ រង​របួសធ្ងន់ ចំណែក​ភាគី​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ ភ្នំពេញ ១-GN៨៨៨៥ រង​របួសស្រាល​ទាំង​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ ១GV-៩២៤៦ ដែល​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ គ្រូពេទ្យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ