ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណា​តាម​ចាប់​ទាល់តែ​បាន​…​បុរស​កូរ៉េ​រូប​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ផង បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ កាលពី​វេលា​ម៉ោង​០៤ និង៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ក្នុងសង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ផង បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ កាលពី​វេលា​ម៉ោង​០៤ និង៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ក្នុងសង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ «​ឆបោក​»​។

ជនសង្ស័យ​រូប​នេះ​​ឈ្មោះ​លី យ៉ុ​ង​ស៊ុប ភេទប្រុស ​អាយុ​៦៩​ឆ្នាំ ជា​ជនជាតិ​កូរ៉េ និង​បាន​ទៅ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​៤៧​អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១៤​កញ្ញា​២០១៨ របស់​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ។

បើ​យោង​តាម​ដីកា​នេះ ជនសង្ស័យ​ឈ្មោះ​លី យ៉ុ​ង​ស៊ុប រូប​នេះ​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​«​ឆបោក» ​លុយ​គេ​ចំនួន​​២​លាន​បាត​(​ប្រាក់​ថៃ​) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ច្រក​ទ្វារ​​អន្តរជាតិ​
«​ដូង» ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ​។

សមត្ថ​កិ​ច្ខ​បាន​រាយ​ការ​ណ៍​ថា ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការ​ខេត្តបាត់ដំបង​ហើយ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ផង​ដែរ​ ។


.

អត្ថបទសរសេរ ដោយ