ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្រលាញ់​សន្តិភាព និង​ជឿជាក់​លើ​ការ​ដឹកនាំ​ប្រទេស​​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ទើប​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជូន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្រលាញ់​សន្តិភាព និង​ជឿជាក់​លើ​ការ​ដឹកនាំ​ប្រទេស​​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ទើប​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជូន ដូច្នេះ​ក្នុង​នាម​យើង​ជា​មន្ត្រី​ត្រូវ​បំរើ​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់ ហើយ​ត្រូវ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ពួក​គាត់​ឲ្យ​បាន​គ្រប់ពេល​ផង​ដែរ ។

សម្តេច​ក្រឡាហោម​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ទៀត​ថា មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក្នុង​អាណត្តិ​ថ្មី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​បន្ថែម​ទៀត​ខណៈ​ពួក​គាត់​បាន​បោះ​ឆ្នោត​ឲ្យ​ហើយ​នោះ ។

យើង​ត្រូវ​បង្កើន​ការ​បំរើ​ពួក​គាត់​គ្រប់​សេវាកម្ម​ទាំងអស់​ឲ្យ​បាន​ទាន់​ពេល​ហើយ​ត្រូវ​ការពារ​សុវត្ថិ​ភាព​ដល់​ពលរដ្ឋ និង​សង្គម​ឲ្យ​បាន​ល្អជា​ពិសេស​ទប់ស្កាត់​អំពើ​ឆក់​ប្លន់ និង​បទល្មើស​ផ្សេង​ៗ​ទៀត​ដែល​ពួក​គាត់​មានការ​ព្រួយបារម្ភ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ