ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ឆែក​សុខ​ៗ​ស្រាប់តែ​ប៉ះ​របស់​នេះ​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់​.​ក​ម៉ូតូ​មួយ​ចំនួន ដែល​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ និង​វិទ្យាស្ថាន​វ៉ា​ន​ដា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់​.​ក​ម៉ូតូ​មួយ​ចំនួន ដែល​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ និង​វិទ្យាស្ថាន​វ៉ា​ន​ដា ផ្លូវ​៤០២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១ – មានឈ្មោះ ដា លី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ភូមិ​វត្ត​ឃ្លាំង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ទី​២- ឈ្មោះ ធី ម៉ៅ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ ដែល​ដកហូត​វត្ថុ​តាង​មាន​៖ ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០១៥ អត់​មាន​ស្លាក​លេខ​មួយ​គ្រឿង ព្រមទាំង​ឧបករណ៍​សម្រាប់​កាច់​.​ក​ម៉ូតូ​មួយ​ឈុត ។

តាម​សម្តី​នាយ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា មុន និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​របស់​លោក​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​២​នាក់​ខាងលើ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង អត់​មាន​ស្លាក​លេខ និង​ដឹក​ឥ​វ៉ា​ន​សំពីងសំពោង ហើយដោយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​នោះ ដើម្បី​សុំ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់​.​ក​ម៉ូតូ​មួយ​ឈុត​ក៏​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​សារភាព​ថា ឧបករណ៍​សម្រាប់កាច់​.​ក​ម៉ូតូ​មួយ​ឈុត​នេះ គឺ​ពិតជា​របស់​ពួក​គេ​ពិតប្រាកដ​មែន ។

 ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សាកសួរ​រួច​ហើយ​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ