ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បញ្ឆិត​ដើម្បី​ឆ្លងផ្លូវ ស្រាប់​តែ​មួយ​គ្រឿង​ទៀត​មក​ដល់​ពន្លះ​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ក៏ត្រូវ​រថយន្ត​ម៉ាក​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ទល់​មុខ​នឹង​បុរី​ប៉េង​ហួត…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ក៏ត្រូវ​រថយន្ត​ម៉ាក​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ទល់​មុខ​នឹង​បុរី​ប៉េង​ហួត ផ្លូវ​២១៧ ភូមិ​ឫ​​ស្សី ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BY-៣៩៣០ ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងកាត់​ទទឹង​ផ្លូវ លក្ខណៈ​ជិះ​បញ្ឆិត​បញ្ច្រាសទិស​ដៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​នោះ​ដែរ ម៉ូតូ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ក៏ស្រាប់តែ​មាន​យុវជន​វ​យ័​ក្មេង​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-០៣២១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់​ចំពាក់​កណ្តាល​ពេញ​ហឹ​ង បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ ហើយ​បុរស​ជា​ប្តី​រង​របួស​រលាត់​ដៃជើង​ស្រាល ។

ភ្លាម​នោះ​ដែរ ស្ត្រី​ត្រូវជា​ប្រពន្ធ​ដែល​រង​របួស​ជើង​ធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​មក​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ​វិញ​រង​ការ​ខូចខាត​បាក់​បូម​ក្រោយ និង​ក្បាំង​ចំហៀង​ខាងស្តាំ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៏បានអោយ ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​សុខចិត្ត​ជួយ​ចេញថ្លៃ​ការ​ជួសជុល​ម៉ូតូ និង ព្យាបាល​ម៉ូតូ​អោយទៅ​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ