ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បើក​ជែង​គ្នា​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បើក​ជែង​គ្នា​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ដោយ​សំអាង​លើ​អត្តសញ្ញាណប័ណ្ណ​នៅ​ជាប់​នឹង​ខ្លួន ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប្រាក់ បូ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អុង ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AI-៩៥០២ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​តែ​ម្នាក់ឯង​ក្នុង​ល្បឿន​មធ្យម លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ហើយ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រមូរ​ជាប់​នឹង​ម៉ូតូ​បាក់ជើង និង​ដៃ​ជា​ច្រើន​កំណាត់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ ភ្លាម​ៗ​នោះ​រថយន្ត​កុងតឺន័រ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ និង​សព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​ក្មេង​ជំទង់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យ​រង​របួសស្រាល​ផង​ដែរ បន្ទាប់​មក​ក្មេង​ជំទង់​ម្នាក់​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​បាន​ជួយ​សង្គ្រោះ​បឋម​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​ពី​ជួយ​សង្គ្រោះ​រួច ក្មេង​ជំទង់​ម្នាក់​នោះ​បាន​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ពិនិត្យ​មើល​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ រក​ឃើញ​ថា អ្នកបើកបរ​រថយន្ត​ជា​អ្នក​បង្ក​បាន​បើករថយន្ត​គេច​បាត់​ទៅ​ហើយ ចំណែក​សព​ពុំ​មាន​សាច់ញាតិ​បងប្អូន​ណា​ម្នាក់​ដឹង​នៅឡើយ បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​រថយន្ត​ដឹក​សព ទៅ​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ