ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះដោយសារកូន​ស្រី នាង​លែងខ្លាចការ​ស្លា.ប់ហើយ…ទើបទម្លាយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកចុង​ម្នាក់ បានត្រូវ​នារី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ចឱ្យ​ឃាត់ខ្លួន បន្ទាប់ពី​​ទ្រាំ​នឹង​ទ​ង្វើ​របស់​បុរស​រូប​នេះ ​ដែល​បាន​ធ្វើ​មកលើ​នាង​ពុំ​បាន ។ មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកចុង​ម្នាក់ បានត្រូវ​នារី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ចឱ្យ​ឃាត់ខ្លួន បន្ទាប់ពី​​ទ្រាំ​នឹង​ទ​ង្វើ​របស់​បុរស​រូប​នេះ ​ដែល​បាន​ធ្វើ​មកលើ​នាង​ពុំ​បាន ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ និង​៤០​នាទី​រសៀល​​ថ្ងៃអាទិត្យ​ទី​៩ ខែកញ្ញា នៅ​ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ។ នារី​រង​គ្រោះ​ទើប​មាន​អាយុ​១៧​ឆ្នាំ ចំណែក​ជនសង្ស័យ​ដែល​ជា​ឪពុកចុង​ឈ្មោះ សុខ ធី​ម អាយុ​៤០​ឆ្នាំ ។

ប្រភព​ដដែល​ឱ្យ​​ដឹង​ទៀត​ថា មុន​ពេល​ឃាត់ខ្លួន​ជ​ន​សង្ស័យ គឺ​នារី​រង​គ្រោះ​បាន​ទៅ​ប្រាប់ឈ្មោះ អ៊ុំ វ៉ុ​ន ដែល​ជា​ប្រជា​ការពារ​ភូមិពី​ករណី​ឪពុកចុង​ឈ្មោះ សុខ ធី​ម ចាប់រំលោភ​នាង ។ បន្ទាប់​មក បុរស​ឈ្មោះ អ៊ុំ វ៉ុ​ន ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​សាកសួរ​នៅ​អ​ធិការ​ដ្ឋាន​នគរ​បាល​ស្រុក ។

នា​រសៀល​ដ្ងៃ​ទី​១០ ខែកញ្ញា នារី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិ​ច​ថា សកម្មភាព​ឪពុកចុង​រូប​នេះ ​រំលោភ​រូប​នាង​មិនមែន​ទើបតែ​លើក​ទី​១​ទេ​ គឺ​ច្រើន​ដង​មក​ហើយ ហើយ​ក្រោយ​ពី​រំលោភ​រួច​ តែងតែ​គំរាម​នាង​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ​។

លុះ​លើក​នេះ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ឪពុកចុង​លែង​បាន នាង​ក៏​សម្រេចចិត្ត​ប្រាប់​ប្រជា​ការពារ​ឲ្យ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ