តើ​ច្រក​ថ្មី​ដើម្បី​ជំរុញ​អាជីវកម្ម​ឱ្យ​ជោគជ័យ​ជា​អ្វី?


ភាព​ជោគជ័យ គឺជា​គោលដៅ​របស់​យើង​គ្រប់​គ្នា ប៉ុន្ដែ​មិនមែន​ទាំងអស់​គ្នា​សុទ្ធតែ​ជោគ​ជ័យ​នោះ​ទេ​។ យ៉ាងណាមិញ វិស័យ​ជំនួញ​ក៏​ដូច​គ្នា​ដែរ គោលដៅ​គឺ​ធ្វើ​យ៉ាងណា​ឆក់​យក​បេះដូង​អតិថិ​ន និង​ពង្រីក​ផលិតផល​នៅ​លើ​ទីផ្សារ ។ ប៉ុន្ដែ​មិនមែន​ជា​ការ​ងាយ​ស្រួល​​នោះ​ទេ ក្នុង​ការ​ទាក់ទាញ​អតិថិជន​ម្នាក់​ឲ្យ​ងាក​មក​ជឿជាក់​លើ​ផលិតផល ឬ​សេវា​កម្ម​របស់​យើង ពិសេស​អាជីវកម្ម​ថ្មី​ៗ បើ​ទោះបីជា​ម្ចាស់​ជំនួញ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ក៏​ដោយ ។ បន្ថែម​លើ​នេះ បើ​ខ្វះ​យុទ្ធសាស្ត្រ​ក្នុង​ការ​បញ្ជ្រាប​ផលិត​ផល ឬ​សេវាកម្ម​ចូល​ទៅ​ក្នុង​ទីផ្សារ​នោះ អាជីវកម្ម​នោះ​កាន់តែ​ពិបាក​ឈរជើង​ថែម​ទៀត​។

តើ​អ្វី​ជា​ច្រក​ថ្មី​សម្រាប់​នាំ​អាជីវកម្ម​របស់​អ្នក​ឲ្យ​ជោគជ័យ​នៅ​លើ​ទីផ្សារ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ ?

ជា​ការ​ពិត មិនមែន​ឧបករណ៍​ផ្សព្វផ្សាយ​ទាំងអស់​សុទ្ធតែ​ជួយ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ទៅ​ដល់​គោលដៅ​នោះ​ទេ បើសិនជា​មិន​បាន​គិត និង​ជ្រើសរើស​ឲ្យ​បាន​ត្រឹម​ត្រូវ ។ ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​ចំណាយ​យ៉ាងច្រើន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម ប៉ុន្ដែ​ផលិតផល ឬ​សេវាកម្ម​របស់​ពួក​គេ​ក៏​នៅ​តែ​ពុំ​មានការ​គាំទ្រ ហើយ​ទីបំផុត​ក៏​រលត់​បាត់​ទៅ ។ នេះ​ក៏​ព្រោះតែ​ការ​ជ្រើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពុំ​មាន​ប្រសិទ្ធ​ភាព និង​មិន​ចំ​គោលដៅ ។ ផ្ទុយ​មក​វិញ ប្រសិនជា​មាន​អ្នកជំនាញ​ប្រកបដោយ​ភាព​ច្នៃ
ប្រឌិត​​ជួយ​សម្របសម្រួល​តែ​បន្ដិច​នោះ អាជីវកម្ម​របស់​លោក​អ្នក​នឹង​ជោគជ័យ​លើ​ទីផ្សារ​ប្រកួតប្រជែង ។

ពេល​នេះ អស់​កង្វល់​ហើយ កោះសន្ដិភាព ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​វ័យ​ចំណាស់​ជាង​គេ និង​ទទួល​បានការ​គាំទ្រ​ជាង​កន្លះ​ទសវត្សរ៍​មក​ហើយ​នោះ អាច​ជួយ​ដោះស្រាយ និង​ត្រួសត្រាយ​របាំង​ឧបសគ្គ​នេះ​បាន ។ ស្ថាប័ន​កោះសន្តិភាព មាន​ក្រុមការងារ​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​លើ​ការ​សរសេរ​នូវ​អត្ថបទ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ក៏​ដូច​ជា​ការ​ផលិត​នៅ​កម្មវិធី​កំសាន្ត​តាម​ទូរទស្សន៍​អន​ឡាញ​។ ក្រុមការងារ​យើង​នឹង​ផលិត​នូវ​ខ្លឹម​សារ​អត្ថបទ វី​ដេ​អូ​ល្អ​ៗ ដើម្បី​នាំ​ផលិតផល ឬ​សេវាកម្ម​របស់​លោក​អ្នក​ជ្រាប​ចូល​ទីផ្សារ។

កោះសន្តិភាព មិន​ត្រឹមតែ​ជា​កាសែត​ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ​តេ តែ​យើង​មាននូវ​វេ​ប​សាយ​កំពុង​ឈានមុខ​គេ​នៅ​កម្ពុជា​, ហ្វេ​ស​ប៊ុ​ក​ផេ​ក​ដែល​មាន​អ្នក​គាំទ្រ​​ជាង​៣​លាន​នាក់ និង​មានកម្ម​វិធី​ទូរទស្សន៍​អន​ឡាញ​ល្អ​ៗ និង​ល្បី​ៗ​កំពុង​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង ដូច​ជា​កម្មវិធី Facetasts, 60Buzz, Softfeed, Koh Santepheap TV, MyLand, Kesorkol ដែល​សុទ្ធ​សឹង​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ទាំង​ក្នុង និង​ក្រៅប្រទេស ។

អ្នក​នាង គុ​ច ណា​រ៉េ​ន ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សារព័ត៌មាន​កោះសន្ដិភាព បាន​បង្ហាញ​ពី​ជំហរ និង​ប្ដេជ្ញា​ថា នឹង​ជួយ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​លោក​អ្នក​សម្រេច​​គោលដៅ​តាម​ផែនការ​គ្រោងទុក ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ ។

អ្នក​នាង​បញ្ជាក់​ថា ៖ « ពួក​យើង​យល់​ច្បាស់​ពី​អ្វី​ដែល​លោក​អ្នក​ចង់បាន មិន​ថា ផ្នែក​សេវា​កម្ម ឬ​ក៏​ផលិតផល​នោះ​ទេ ។ យើង​បាន​បំពេញតម្រូវការ​ជូន​អតិថិជន​ជា​ច្រើន តាម​រយៈ​ការ​ផលិត​ជា​អត្ថបទ​ដែល​មាន​ខ្លឹមសារ​ល្អ​ៗ និង​វី​ដេ​អូ​ល្អ​ស្តី​ពី​ផលិតផល និង​សេវា​កម្ម​ផ្សេង​ៗ​ដែល​មាន​អ្នក​ចូល​អាន និង​ចុច​មើល​យ៉ាងច្រើន ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​អតិថិ​ជន​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ មហិច្ឆតា​របស់​យើង គឺ​ជួយ​អតិថិជន​ចំណាយ​តិច តែ​ទទួល​ផលិតផល​និង​សេវាកម្ម​ទទួល​បាន​ជោគជ័យ​» ។

អ្នក​នាង​បាន​បន្ត​ថា​៖ « យើង​មាន​ក្រុមការងារ​ខាង​ផ្នែក​ទំនាក់ទំនង​សាធារណៈ ដែល​មានបទពិសោធន៍​ផ្នែក​និពន្ធ និង​សរសេរ​នូវ​អត្ថបទ​មាន​ខ្លឹមសារ​ល្អ និង​ផលិត​នូវ​កម្មវិធី​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ ។ ការ​ជួយ​ឲ្យ​ជំនួញ​របស់​អ្នក​ជោគជ័យ គឺជា​ជោគជ័យ​របស់​យើងខ្ញុំ​» ។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ផលិត​អត្ថបទ​និង​វី​ដេ​អូ​អំពី​ផលិតផល និង​សេវាកម្ម​របស់​លោក​អ្នក សូម​ទំនាក់ទំនង​មក​កាន់​លេខ​៖ 098 555-627/076 6868-000 ៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ