ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​មិនមែន​លើក​ទី​១​ទេ ច្រើន​ដង​ហើយ ទ្រាំ​ទ្រ​នឹង​​ទង្វើ​ឪពុក​ចុង​លែង​បាន»

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឱ​ពុក​ចុង​ម្នាក់​ត្រូវ​នារី​រង​គ្រោះ​ប្តឹង​ឱ្យ​សមត្ថ​កិ​ច​ឃាត់ខ្លួន បន្ទាប់​ពី​ទ្រាំទ្រ​នឹង​ទ​ង្វើ​របស់​បុរស​សង្ស័យ​ដែល​ធ្វើ​មក​លើ​នាង​ពុំ​បាន​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឱ​ពុក​ចុង​ម្នាក់​ត្រូវ​នារី​រង​គ្រោះ​ប្តឹង​ឱ្យ​សមត្ថ​កិ​ច​ឃាត់ខ្លួន បន្ទាប់​ពី​ទ្រាំទ្រ​នឹង​ទ​ង្វើ​របស់​បុរស​សង្ស័យ​ដែល​ធ្វើ​មក​លើ​នាង​ពុំ​បាន​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ កញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

បើ​តាម​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​អាយុ​១៧​ឆ្នាំ ចំណែក​ឯ​ជនសង្ស័យ​ឈ្មោះ សុខ ធី​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ត្រូវជា​ឪពុកចុង​) មាន​ទីលំនៅ​ស្រុក​ភ្នំស្រួច​។

ប្រភព​ពី​នគរបាល​បន្ត​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​នារី​រង​គ្រោះ​បាន​ទៅ​ប្រាប់​ឈ្មោះ អ៊ុំ វ៉ុ​ន ភេទ​ប្រុស អាយុ​59​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច (ជា​​ប្រជា​ការពារ​ភូមិ​) ថា ឪពុកចុង​បាន​ចាប់រំលោភ​សេពសន្ថវៈ មក​លើ​រូប​នាង​។ ហើយ​ពេល​ប្រជា​ការពារ​ភូមិ​លឺ​ដូច្នេះ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា​នេះ នារី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា បុរស​សង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​មក​លើ​រូប​នាង​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ​។ ក្រោយ​រំលោភ​បុរស​ជា​ឱ​ពុក​ចុង​តែង​គំរាម​នាង​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ឡើយ​។ ប៉ុន្តែ​​លើក​នេះ​ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ឱ​ពុក​ចុង​លែង​ទើប​នាង​ក៏​សម្រេចចិត្ត​ប្រាប់​ប្រជា​ការពារ​ភូមិ​ឱ្យ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ទៅ​លើ​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ