ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​សិស្ស​ប្រឡង​បាក់​ឌុ​ប​ជាប់​និទ្ទេស​A=២៩០​នាក់ តិច​ជាង​ឆ្នាំ​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​ផ​លទ្ធផល​ប្រឡង​សញ្ញប​ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​ឡើង​មុន​ការ​គ្រោងទុក នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកាស​ផ​លទ្ធផល​ប្រឡង​សញ្ញប​ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​ឡើង​មុន​ការ​គ្រោងទុក នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស ដែល​ប្រឡង​ជាប់​បាន​ត្រេកអរ​លោត​ចុះឡើង ហើយ​សិស្ស​ដែល​ធ្លាក់​បាន​សម្រក់​ទឹក​ភ្លែ​ក​ឱន​មុខ​ចុះ ពេល​មិន​បានឮ​ឈ្មោះ​របស់​ខ្លួន​តាម​សំឡេង​មីក្រូ​។ សិស្ស​ចំនួន​៧៥.០៥៩​នាក់​បាន​ប្រឡង​ជាប់ ក្នុង​ចំណោម​សិស្ស​ជាង​១១​ម៉ឺន​នាក់ ក្នុង​និទ្ទេស​A=២៩០​នាក់ ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ប្រឡង សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​២០-២១ សីហា ២០១៨ នៅ​មណ្ឌល​១៩៦ ចែក​ជា​៤៦៥៥​បន្ទប់​។

តាម​លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៥.០៥៩​នាក់​ស្មើនឹង​៦៦.២១%(​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ មាន​៦៣.៨៤%) ក្នុង​នោះ​បេក្ខជន​ទទួល​បាន​និទ្ទេស​(A) មាន​ចំនួន​២៩០​នាក់ (​ឆ្នាំ​២០១៧ និទ្ទេស​A=៤២៤​នាក់​) និទ្ទេស​(B)​មាន​ចំនួន​១៥៣២​នាក់ (​ឆ្នាំ​២០១៧​និទ្ទេស​(B)​មាន​ចំនួន​២៤៦៤​នាក់​) និទ្ទេស​(C)​មាន​ចំនួន​៤.៦៣១​នាក់ (​ឆ្នាំ​២០១៧​និទ្ទេស​(C)​មាន​ចំនួន​៥.០០០​នាក់​) និទ្ទេស​(D)​មាន ចំនួន​៤.៦៣១​នាក់ (​ឆ្នាំ​២០១៧​និទ្ទេស​C​មាន​ចំនួន​៩.១២៣​នាក់​) និង​និទ្ទេស​(E) មាន​ចំនួន​៥.៤៦០៧​នាក់ (​ឆ្នាំ​២០១៧​និទ្ទេស​E​មាន​ចំនួន​៤៦.៦៥៧​នាក់​)​។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ទទួល​បាន​និទ្ទេស​A,B និង​C​ឆ្នាំ​២០១៨​នេះ​ធ្លាក់​ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ​ក្រសួង​អប់រំ​បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ឲ្យ​ខ្លាំង​ជាង​មុន​ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់តែ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ថែម​ទៀត​។ ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ មាន​បេក្ខជន​១១៥.២៨៤​នាក់ បាន​ចុះ​ឈ្មោះ​(​ក្នុង​នោះ​៩០.១២០​ជា​បេក្ខជន​ចំណេះ​ទូទៅ ,​បេក្ខជនស្វ័យរិន​១៧.០៣១​នាក់​, បេក្ខជន​បំពេញវិជ្ជា​៤.៤២៥​នាក់ និង​បក្ខជន​ស្វ័យរិន​បំពេញវិជ្ជា​៣.៦៩២​នាក់​)​។

សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​D នៅ​មណ្ឌល​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង​បាន​និយាយ​ថា ពួក​គេ​ត្រេកអ​ណាស់​ដែល​ប្រឡង​ជាប់​សញ្ញប​ត្រ​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​ក្រសួង​អប់រំ​ពង្រឹងគុណភាព​សិក្សា​។ សិស្ស​នារី​មក​ខណ្ឌចម្ការមន​ម្នាក់ បាន​លើកដៃ​ឡើង​លើ​លោត​ចុះឡើង​ពេល​ដែល​នាង​ឮឈ្មោះ​ថា​ប្រឡង​ជាប់​។ នាង​និយាយ​ថា ”​ខ្ញុំ​ជាប់​ដោយ​សមត្ថភាព​មែន​។ ជោគជ័យ​បាន​មក​ពី​ការ​ខិតខំ​ណាស់​ទើប​ជាប់​”​។ ចំណែក​សិស្ស​ធ្លាក់​មិន​ឮឈ្មោះ​បាន​សម្រក់​ទឹកភ្នែក​ឱន​មុខ​មិន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ព្រោះ​ខកចិត្ត​មិន​នឹក​ថា​មិន​ជាប់​ធ្វើ​សំ​ណេ​របា​ន​ច្រើន​ដែរ​នេះ​ដោយសារ​មិន​បាន​ធ្វើ​ចប់​គ្រប់​វិញ្ញាសា​។

ទោះបី​យ៉ាងណា​លោកនាយក​សាលា​បាន​ប្រកាស​ថា លទ្ធផល​ទាំងនេះ​ជា​ការ​ខិតខំ​របស់​សិស្ស ពេញ​មួយ​ឆ្នាំ​សិក្សា អ្នក​ធ្លាក់​អាច​រៀន​១​ឆ្នាំ​ទៀត ហើយ​អ្នក​ជាប់​បន្ត​ការ​សិក្សា​ទៅ​មុខ​។ ជា​ការ​កត់សម្គាល់​លទ្ធផល​ប្រឡង​ត្រូវ​បាន​ក្រសួង​ប្រកាស​នៅ​តាម​មណ្ឌល​សំ​ណេ​រទាំង​២៥​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៩​កញ្ញា និង​ខេត្ត​នានា​នៅ​ថ្ងៃ​ទី​១០ កញ្ញា​។ ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ដែល​ថា​និទ្ទេស​(A) អាច​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន​។ សិស្ស​ជាប់​មាន​តិច​នៅ​ក្នុង​បន្ទប់​ប្រឡង​ដែល​មាន​២៥​នាក់ មាន​៥​ឬ​៦​នាក់ ជាប់ ធ្លាក់​ច្រើន​ជាង​ជាប់​។

ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា សិស្ស​នៅ​រាជធានី​ភ្នំពេញ​ជាប់​និ​ន្ទេ​ស​A=១៣៥​នាក់ ខេត្តសៀមរាប​A=២១​នាក់ ខេត្ត​ក​ណ្ទា​ល​A=១៦​នាក់ ខេត្តបាត់ដំបង​១៥​នាក់ ខេត្តតាកែវ A=១៥​នាក់ ខេត្តកំពង់ចាម​A=១៣​នាក់ ខេត្តកំពត​A=១១​នាក់ ខេត្ត​ត្បូងឃ្មុំ​A=៩​នាក់ ខេត្តកំពង់ធំ​៩​នាក់ ខេត្ត​កំពង់​ឆ្នាំ​A=៩​នាក់ ខេត្តបន្ទាយមានជ័យ​៩​នាក់ ខេត្តព្រៃវែង​A=៨​នាក់ ខេត្តក្រចេះ​A=៦​នាក់ ខេត្តពោធិ៍សាត់​A=៤​នាក់ ខេត្តស្វាយរៀង​A=៣​នាក់ ខេត្តកំពង់ស្ពឺ​A=៣​នាក់ ខេត្ត​ព្រះ​សីហ​នុ​A=៣​នាក់ និង​ខេត្តមណ្ឌលគិរី​A=១​នាក់​៕

កែសម្រួលដោយ