ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែកយ៉ាង​​ខ្លាំងក្លា​ទៅលើ​ខេត្ត​ ​ក្រោយ​ចរចា​បរាជ័យ

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ខេត្ត​អ៊ី​ដ​លី​ប ​គឺជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ដែល​នៅ​សល់ កាល​ពី​ថ្ងៃ​ទី​៨ ​កញ្ញា​ រង​ការ​វាយប្រហារ​តាម​អាកាស​ខ្លាំងក្លា​បំផុត​របស់​រុ​ស្ស៊ី ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​១​ខែ​មក​ហើយ ក្រោយ​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​ត្រីភាគី​ពី​វាសនា​នៃ​ខេត្ត​នោះ​។ ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​នេះ…

ប្រទេស​ស៊ី​រី ៖ ខេត្ត​អ៊ី​ដ​លី​ប ​គឺជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ដែល​នៅ​សល់ កាល​ពី​ថ្ងៃ​ទី​៨ ​កញ្ញា​ រង​ការ​វាយប្រហារ​តាម​អាកាស​ខ្លាំងក្លា​បំផុត​របស់​រុ​ស្ស៊ី ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​១​ខែ​មក​ហើយ ក្រោយ​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​ត្រីភាគី​ពី​វាសនា​នៃ​ខេត្ត​នោះ​។

ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​នេះ បង្កើន​ភាព​តានតឹង​ខណៈ​របប​លោក​បា​ចា​ ​អាល់​អាសា​ដ ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី គំរាម​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ បើក​ធ្វើ​ប្រតិ​បត្តិ​ការ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ប្រឆាំង​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​តួក​គី ជា​ប្រទេស​ជួយ​គាំទ្រ​ដល់​ពួក​ឧទ្ទាម​។

ការ​វាយប្រហារ​តាម​អាកាស​កើត​មាន​ ខណៈ​អង្គការសហប្រជាជាតិ​ជា​ច្រើន​លើក​បាន​ព្រមាន​ពី​គ្រោះ​មហន្តរាយ​មនុស្សធម៌​មួយ​ចំពោះ​ការ​វាយលុក​បែប​នេះ ជាមួយ​ការ​រត់​ភៀសខ្លួន​ជាយថាហេតុ​របស់​មនុស្ស​៨០០.០០០​នាក់​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH ​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ជា​ច្រើន​សិប​លើក បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា​ លើ​មូលដ្ឋាន​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ និង​ភាគ​អាគ្នេយ៍​ខេត្ត​នេះ​។​ ទន្ទឹម​នឹង​នោះ​កង​យន្ត​ហោះ​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​ឆេះ​ជា​ច្រើន​ធុង​លើ​តំបន់​នោះ បន្ថែម​លើ​ការ​វាយប្រហារ​ដោយ​​កាំភ្លើង​ធំ​ធុន​ធ្ងន់​។ ​ប្រភព​ដដែល​នោះ​រៀបរាប់​ពី​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​៩​នាក់​។

នាយក​របស់​ OSDH ​លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន ​បាន​គូសបញ្ជាក់​ប្រាប់​ AFP ​ថា នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​បំផុត​នៅ​ភាគ​ខាងជើង​ស៊ីរី ចាប់តាំងពី​ការ​វាយប្រហារ​ថ្ងៃ​ទី​១០ ​សីហា​ ប្រឆាំង​តំបន់ ORUM AL KOUBRA បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​៥៣​នាក់​ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៤១​នាក់​មក​។ ​ការ​វាយប្រហារ​តាម​អាកាស ​និង​ការ​បាញ់កាំភ្លើង​ធំ​សំដៅលើ​មូលដ្ឋាន​ជា​ច្រើន​។ ​មន្ទីរពេទ្យ​ក្រោម​ដី​មួយ​ស្ថិត​នៅ​ច្រក​ចូល​​មូលដ្ឋាន​ HASS រង​ការ​ទម្លាក់​គ្រាប់បែក បណ្ដាល​ឲ្យ​អគារ​និង​សម្ភារ​រង​ការ​ខូច​ខាត។

ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំង​នោះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ព្រមទាំង​បំផ្លាញ​ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ជា​ច្រើន​។ ​ធុងសាំង​ផ្ទុះ​ជា​ច្រើន​ធុង​ត្រូវ​បាន​ទម្លាក់​ពី​ឧទ្ធម្ភាគ​ចក្រ​។​ ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​៦​ កញ្ញា​មក មនុស្ស​ច្រើន​រយ​គ្រួ​សារបាន​នាំ​គ្នា​រត់​ភៀសខ្លួន​ចេញពី​តំបន់​ភាគ​ខាងត្បូង​ខេត្ត​អ៊ី​ដ​លី​ប​។

បើ​តាម​រុ​ស្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា​ ថា​ មាន​ភស្ដុ​តាង​មិន​អាច​ប្រកែក​បាន ដែល​ពួក​ឧទ្ទាម​រៀបចំ​ការ​បង្កហេតុ​ក្នុង​ពេល​ភ្លាម​ៗ​មួយ​នៅ​អ៊ី​ដ​លី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ