ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​បែកចិត្ត អាចនឹង​មាន​សកម្មភាព​ទាំង​នេះ​ហើយ

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ថា ប្រពន្ធ​អ្នក​បែក ឬ​មិន​បែកចិត្ត​ពី​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? 1. នៅ​ពេល​ដែល​គេ​បែកចិត្ត​ពី​អ្នក គេ​នឹង​មិន​ហ៊ាន​មើល​មុខ​អ្នក​ចំឡើយ ដោយ​ក្រសែ​ល​ភ្នែក​គេ​តែងតែ​ងាក់​ចេញ​ជា​និច្ច ហើយ​ចិត្ត​មិន​ស្ងប់​ឡើយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ថា ប្រពន្ធ​អ្នក​បែក ឬ​មិន​បែកចិត្ត​ពី​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

1. នៅ​ពេល​ដែល​គេ​បែកចិត្ត​ពី​អ្នក គេ​នឹង​មិន​ហ៊ាន​មើល​មុខ​អ្នក​ចំឡើយ ដោយ​ក្រសែ​ល​ភ្នែក​គេ​តែងតែ​ងាក់​ចេញ​ជា​និច្ច ហើយ​ចិត្ត​មិន​ស្ងប់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

2. នៅ​ក្នុងផ្ទះ អារម្មណ៍​គេ​នឹង​បែក​ជា​និច្ច មិន​នៅ​ក្នុង​ខ្លួន​ឡើយ ព្រោះ​គិតតែ​បុរស​ក្រៅ​នោះ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការងារ​ផ្ទះ​មិន​ដូច​ពី​មុន​ឡើយ ដោយ​ធ្វើ​ខ្វះ​ច្រើន​ណាស់​។ ដូចនេះ អ្នក​គួរតែ​ចាប់ផ្តើម​សង្កេត​មើល​គេ​ឲ្យ​បាន​ជាប់​។

3. សារ​ក្នុង​ទូរស័ព្ទ​គេ​នឹង​ប្រែជា​ច្រើន​ជាង​មុន ដោយ​តែងតែ​រោ​ទិ៍​ជា​និច្ច​។ ជា​ពិសេស នៅ​ពេល​ដែល​ទូរស័ព្ទ​រោ​ទិ៍ គេ​អាច​លួច​និយាយ​នៅ​កន្លែង​ស្ងាត់​ក៏​មាន​។ នៅ​ពេល​ដែល​មាន​សកម្មភាព​បែប​នេះ អ្នក​គួរតែ​ចាប់ផ្តើម​ស្វែង​យល់​ហើយ​។

4. ការ​ចំណាយ​របស់​គេ​នឹង​ចាប់ផ្តើម​ច្រើន​ជាង​មុន ហើយ​តែងតែ​តែងខ្លួន​ខ្លាំង​នៅ​ពេល​ដែល​ចេញ​ក្រៅ​ម្តង​ៗ ដើម្បី​ទាក់ទាញ​បុរស​ខាងក្រៅ​បាន​។ ដូចនេះ អ្នក​គួរតែ​តាមដាន​គេ​ដើម្បី​ដឹង​ពី​ចម្លើយ​។

5. ពី​មុន​មិន​ដែល​ចេញ​ក្រៅ​ញឹក​ទេ ប៉ុន្តែ​ពេល​នេះ បែរជា​ចេញ​សឹង​រាល់ថ្ងៃ​។ ទ​ង្វើ​បែប​នេះ ក៏​អាច​លួច​ប្រាប់​អ្នក​ថា ភរិយា​អ្នក​កំពុង​តែ​មាន​អ្នក​ថ្មី​ហើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

6. នៅ​ពេល​ដែល​គេ​ចាប់ផ្តើម​មិន​ខ្វាយខ្វល់​នឹង​អ្នក ដោយ​មិន​ខ្វល់​ថា​អ្នក​ទៅ​ណា នោះ​ជា​ចំណុច​ដែល​គួរ​ឲ្យ​សង្ស័យ​។

7. នៅ​ពេល​ដែល​ចរិត​គេ​ចាប់ផ្តើម​ប្រែប្រួល​ខុស​ពី​ពេល​មុន ក៏​ជា​ចំណុច​ដែល​អាច​បង្ហាញ​​អ្នក​ថា គេ​កំពុង​តែ​លួច​មាន​ស្នេហា​នៅ​ក្រៅ​ហើយ​។ ដូចនេះ អ្នក​គួរតែ​ការពារ​ឲ្យ​បាន​ជាប់ កុំ​ឲ្យ​ប្រុស​ក្រៅ​នោះ​បំផ្លាញ​អ្នក​បាន​ឲ្យ​សោះ​ (ប្រភព​ពី​៖ Health.com.kh)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ