ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ដ៏​ព្រៃ.ផ្សៃ​ចឹ​ង​…​ដែល​ហៅ​ថា​ស្រលាញ់​ប្រពន្ធ​ឬ?

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍​សាត់ ៖ សេចក្តី​រាយ​ការ​បឋម​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា មាន​ករណី​​ ហឹ​ង្សា​ប្តី​វាយ​ប្រពន្ធ រ​ហូ​ត​ដល់​ស្លាប់ ដោយ​គ្រាន់តែ​ប្រពន្ធ​សុំ​ទៅ​សុ​ី​ឈ្នូ​ល​ដក​ដំឡូង​គេ ហេតុ​ការ​នេះ…

ខេត្តពោធិ៍​សាត់ ៖ សេចក្តី​រាយ​ការ​បឋម​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា មាន​ករណី​​
ហឹ​ង្សា​ប្តី​វាយ​ប្រពន្ធ រ​ហូ​ត​ដល់​ស្លាប់ ដោយ​គ្រាន់តែ​ប្រពន្ធ​សុំ​ទៅ​សុ​ី​ឈ្នូ​ល​ដក​ដំឡូង​គេ ហេតុ​ការ​នេះ ​បាន​កើតឡើង ​នៅ​ចំណុច​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ ។

ជនសង្ស័យ​ជាប្តី​ឈ្មោះ ឈ​ន ឆេ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រីឯ​ស្រី្ត​ជា​ប្រពន្ធ​​ឈ្មោះ ម៉ៃ ហ៊ិ​ន អាយុ​៥៤ឆ្នាំ រស់នៅ​ភូមិ​​-​ឃុំ​ខាងលើ ។ ក្រោយ​ពី​សម្លាប់​ប្រពន្ធរួច​ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​កន្លះ​ម៉ោង​ក្រោយមក​ ក៏​ត្រូវ​​សមត្ថ​​កិច្ច​ចាប់ខ្លួន នៅ​ចំណុច​មុខ​រដ្ឋបាល​ព្រៃឈើ​ ក្នុងភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​​ភ្នំក្រវាញ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជនសង្ស័យ​បាន​សារភាព​ថា មុន​កើតហេតុ​ ប្រពន្ធ​បាន​សុំ​ខ្លួន​ថា ទៅ​សុ​ី​ឈ្នួល​ដក​ដំឡូង​ឱ្យ​​គេ ព្រោះតែ​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ។ ពេល​ឮ​ប្រពន្ធ​និយាយ​យ៉ាង​ដូច្នេះ ខ្លួន​មានគំនិត​ហាម​ឃាត់​មិន​ឱ្យ​ទៅទេ ទី​១-គឺ​​ខ្មាស់​អ្នកស្រុក និងទី​២-​មិន​ចង់ឱ្យ​​ប្រពន្ធ​ឃ្លាត​ឆ្លា​យ​ពី​ខ្លួន ។

តាម​សំដី​ចុង​ក្រោយ​នេះ ជនសង្ស័យហាក់ដូចជា​មានគំនិត​ប្រចណ្ឌ​ប្រពន្ធ​ផង​ដែរ បានជា​មិន​ចង់​ឲ្យ​ប្រពន្ធ​ទៅ​ឆ្ងាយ​ពី​ខ្លួន ។ ចម្លើយ​ជនសង្ស័យ​បន្ត​ថា នៅ​ពេល​ខ្លួនបាន​ហាមឃាត់​ប្រពន្ធ​មិន​ឲ្យ​ចេញ ទៅ​សុ​ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ ពេល​នោះ ខ្លួន​បាន​ស្លុះ​ទៅ​វាយ​ប្រពន្ធ​ជា​ច្រើន​ដៃ ចំ​កណ្តាល​មុខ បណ្តាល​ប្រពន្ធ​ដួល​ដេក​ដួល​លើ​​ដី​សន្លប់​បាត​់​ស្មារតី ។ គួប​ផ្សំ​មាន​​ជំងឺលើសឈាម​ផង ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

នៅ​ពេល​ដឹង​ថា ប្រពន្ធ​ស្លាប់​ហើយ​នោះ ជនសង្ស័យ​ជា​ប្តី​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ព្រលឹង​ប្រពន្ធ​ទាញ​ឲ្យ​វិលវល់ មិន​ឲ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ។​

អត្ថបទសរសេរ ដោយ