ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែករកគ្មាន…ក្រោយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រួច

5 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បាន​ឱ្យ​ដឹង​ថា អណ្តាត​របស់​ស្ត្រី​ចំណាស់​វ័យ​៥៥​ឆ្នាំ​ម្នាក់ ចាប់ផ្តើម​មាន​រោម​ខ្មៅ​ៗ​ដុះ​ពេញ ក្រោយ​ជួប​ប្រទះ​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ចំ​ជើង​ទាំង​ពីរ​ ។ ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​សហរដ្ឋអាមេរិក…

តាម​ប្រភព​ពី Metro បាន​ឱ្យ​ដឹង​ថា អណ្តាត​របស់​ស្ត្រី​ចំណាស់​វ័យ​៥៥​ឆ្នាំ​ម្នាក់ ចាប់ផ្តើម​មាន​រោម​ខ្មៅ​ៗ​ដុះ​ពេញ ក្រោយ​ជួប​ប្រទះ​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ចំ​ជើង​ទាំង​ពីរ​ ។ ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​បុក​ចំ​ជើង​ទាំង​ពីរ នា​ពេល​កន្លង​មក​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ New England Journal of Medicine​។

ដោយសារ​តែ​របួស​របស់​គាត់​មានការ​បង្ក​រោគ គ្រូពេទ្យ​ក៏​ចាក់​ថ្នាំ​ផ្សះ Meropenem និង ឲ្យ​លេបថ្នាំ​ផ្សះ Minocycline ថែម​ទៀត ដើម្បី​ប្រឆាំង​តប​ជាមួយនឹង​បាក់តេរី​។ ក្រោយ​ពេល​មួ​យស​ប្តា​ហ៍ អណ្តាត​របស់​គាត់​ស្រាប់តែ​ឡើង​រោម​ពណ៌​ខ្មៅ ហើយ​គាត់​ក៏​រអ៊ូ​ថា​មាន​រសជាតិ​ចម្លែក​នៅ​ក្នុង​មាត់​ផង​ដែរ​។

គ្រូពេទ្យ​មានការ​សង្ស័យ​ថា នេះ​មក​ពី​ការ​ប៉ះពាល់​របស់​ថ្នាំ Minocycline​។ តាម​ការ​រាយការណ៍​របស់ New England Journal of Medicine បាន​ឲ្យ​ដឹង​ថា​៖ “​រោម​ពណ៌​ខ្មៅ​ៗ​នៅ​លើ​អណ្តាត​គឺជា​ជម្ងឺ​ស្លូត​មួយ ដែល​អាច​កំណត់​បាន​តាម​រយៈ​ការ​ឡើង​ទំហំ និង ប្រវែង របស់​រោម​សរសៃ​លើ​អណ្តាត ហើយ​ប្រែ​ពណ៌​ទៅ​ជា​ត្នោត​ក្រ​ម៉ៅ​។​”

វា​ឡើង​មក​ហើយ​អាច​បាត់​ទៅ​វិញ ដោយ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​។ វា​អាច​មាន​ពណ៌​បៃតង ស ឬ លឿង ហើយ​មាន​លក្ខណៈ​ជា​រោម​ៗ​។ ក្នុង​មាត់​អ្នកជម្ងឺ​អាច​មាន​រសជាតិ​ដែក​ៗ ក្លិន​មិនល្អ និង មាន​អារម្មណ៍​ចាក់​ៗ​។ នេះ​ក៏​ដោយសារ​តែ មាន​បម្រែបម្រួល​របស់​បាក់តេរី​ធម្មតា ឬ ផ្សិត​ក្នុង​មាត់ ក្រោយ​ពេល​ប្រើប្រាស់​ថ្នាំ​ផ្សះ​។ វា​ក៏​អាច​បណ្តាល​មក​ពី​ការ​កង្វះ​អនាម័យ មាត់​ស្ងួត ការ​ជក់បារី ការ​ផឹកស្រា​ច្រើន ការ​បរិភោគ​អាហារ​ទន់​ៗ​ច្រើន​ពេក​ជាដើម​។

គ្រូពេទ្យ​បាន​ប្រាប់​អ្នកជម្ងឺ​ខាងលើ ឲ្យ​ឈប់​ប្រើប្រាស់​ថ្នាំ​ផ្សះ Minocycline ហើយ​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​ផ្សេង​​ជំនួស​វិញ ព្រមទាំង​ធ្វើ​អនាម័យ​មាត់​ធ្មេញ​។ ក្រោយ​ពេល​៤​ស​ប្តា​ហ៍ អ្នកជម្ងឺ​ក៏​ជា​សះស្បើយ​ពី​បញ្ហា​នេះ​វិញ​ ​។

អត្ថបទសរសេរ ដោយ