ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​មុខ​សាលា​ពីរ​ជាន់ ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​ផ្តល់​ព័ត៌មាន និង​ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ អ៊ុំ វាសនា ភេទ ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៨​កូន​ថង់ ថ្នាំ​គ្រាប់​រាង​មូល ពណ៌​ផ្កាឈូក​ចំនួន​៣​គ្រាប់ ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង និង​ឧបករណ៍​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀង​ផង​ដែរ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​រួច​មក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ