ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៥យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​គួរ​ឲ្យ​រន្ធត់ រវាង​រថយន្ត​ធុន​តូច​បើក​ទៅ​បុក​រថយន្ត​ធុន​ធំ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​ព្រឹក ថ្ងៃ​ទី​៦ កញ្ញា ២០១៨ ក្នុង​ទីប្រជុំជន…

​ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​គួរ​ឲ្យ​រន្ធត់ រវាង​រថយន្ត​ធុន​តូច​បើក​ទៅ​បុក​រថយន្ត​ធុន​ធំ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​ព្រឹក ថ្ងៃ​ទី​៦ កញ្ញា ២០១៨ ក្នុង​ទីប្រជុំជន លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​ភូមិ​អញ្ចាញ ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ ចរាចរណ៍​ជើងគោ​កបាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ធុន​តូច​ឈ្មោះ សឹម សុ​ភ័​ណ្ឌ​ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ស៊ុត ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ នួន រិ​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​៣-​ឈ្មោះ​ស្រី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទាំង​អ្នកបើកបរ​និង​អ្នក​រួម​ទាំង​ដំណើរ​របួសធ្ងន់​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​១​នាក់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ឈ្មោះ​ប៉ោ សុ​ផុ​ន អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់ បឹង​ទំពុន ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។

លោកនាយ​រង​ការិយាល័យ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រថយន្ត​ធុន​តូច​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បាន​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ចំណែក​រថយន្ត​ធុន​ធំ​មាន​ដឹក​ទំនិញ បាន​បើកបរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​អ្នក​បើករថយន្ត​ធុន​តូច​ងងុយដេក បាន​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ធំ ធ្វើ​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ចេញ​ពីលើ​ផ្លូវជាតិ បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

ចំណែក​រថយន្ត​ធុន​តូច​បាន​រង​ការ​ខូចខាត​ធ្ងន់​ផ្នែក​មួយ​កំណាត់​មុខ ចំពោះ​រថយន្ត​ធុន​ធំ​បាន​រង​ការ​ខូចខាត​ស្រាល​ ។​ បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បានសមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ