ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ឆ្លង​ដែនពីខេត្ត​មួយទៅ​ខេត្ត​មួយ​ទៀត​ តែ​គេច​មិន​ផុត​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ខេត្តកណ្តាល​ម្នាក់ លុះ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ស្វែងរក​ចាប់ខ្លួន ក៏​លួច​ឆ្លង​ដែន​ចូល​មក​ទឹកដី​ខេត្តកំពង់ស្ពឺ​ដើម្បី​ចែកចាយ​ថ្នាំ​ញៀន ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រុក​គងពិសី​ក្របួច​បាន​នាំ​យកទៅ​ចាត់ការ​តាម​ច្បាប់​។ ករណី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ខេត្តកណ្តាល​ម្នាក់ លុះ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ស្វែងរក​ចាប់ខ្លួន ក៏​លួច​ឆ្លង​ដែន​ចូល​មក​ទឹកដី​ខេត្តកំពង់ស្ពឺ​ដើម្បី​ចែកចាយ​ថ្នាំ​ញៀន ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រុក​គងពិសី​ក្របួច​បាន​នាំ​យកទៅ​ចាត់ការ​តាម​ច្បាប់​។

ករណី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​មាំ​ង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​សល់​ពី​ចែកចាយ​ចំនួន​៣​កញ្ចប់​, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​មួយ​ចំនួន​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នេះ​យូរ​មក​ហើយ​នៅ​ក្នុង​មូលដ្ឋាន​ដែល​គេ​រស់នៅ គ្រាន់តែ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

ជនសង្ស័យ​សារភាព​ទៀត​ថា មួយ​រយៈ​ក្រោយ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​តាមដាន​សកម្មភាព​គេ​ខ្លាំង​ពេក មិន​អាច​ធ្វើ​សកម្មភាព​បាន និង​​ធ្វើ​ឱ្យ​ខ្លួន​ស្ទើរ​ដាច់​បាយ​ទៅ​ហើយ ទើប​ឆ្លង​ចូល​មក​ទឹកដី​ខេត្តកំពង់ស្ពឺ​វិញ​ម្តង ដោយ​មាន​ម៉ូយ​ចាស់​ៗ​នៅ​ទី​នេះ​ស្រាប់ ។

ជនសង្ស័យ​បន្ត​ថា បន្ទាប់​ពី​ចូល​មក​លក់​ថ្នាំ​ញៀន​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ជា​ច្រើន​ដង​មក ហើយ​លើក​ចុង​ក្រោយ​នេះ​ក៏​តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​គ្រឿង
ញៀន ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ