ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​ប៉ះ​ចំ​ស្រា​កាច​ឡើង​រយះ​បបូរមាត់ និង​មុខ​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​បញ្ចប់​ការងារ​សំណង់​កម្មករ​១​ក្រុម បាន​ប្រមូល​លុយ​ទិញ​ស្រា និង​សាច់​ក្លែម​ជុំ​គ្នា ។ លុះដល់​យប់​ជ្រៅ​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​ក្នុង​វង់ ហើយ​កម្មករ​ម្នាក់​បាន​ទាញ​ពូថៅ​កាប់​កម្មករ​ម្នាក់​ទៀត បណ្តាល​ឲ្យ​របួសធ្ងន់ ។…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​បញ្ចប់​ការងារ​សំណង់​កម្មករ​១​ក្រុម បាន​ប្រមូល​លុយ​ទិញ​ស្រា និង​សាច់​ក្លែម​ជុំ​គ្នា ។ លុះដល់​យប់​ជ្រៅ​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​ក្នុង​វង់ ហើយ​កម្មករ​ម្នាក់​បាន​ទាញ​ពូថៅ​កាប់​កម្មករ​ម្នាក់​ទៀត បណ្តាល​ឲ្យ​របួសធ្ងន់ ។

ករណី​បង្កជម្លោះ​ក្នុង​វង់​ផឹក​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែ
កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ការដ្ឋាន​មួយ ក្នុងភូមិ​បុស្ស​តា នៃ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហ៊ូ ស៊ី​ញ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្លែង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ស ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ពួក​គេ​ជា​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​សាងសង់​បុរី ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ផ្ទុះ​ជម្លោះ​កម្មករ​ក្នុង​បុរី​ខាងលើ​បាន​ទិញ​ស្រា​ព័ទ្ធ​វង់​ផឹកស៊ី​ជាមួយ​គ្នា​តាំងពី​ក្បាល​ព្រលប់ លុះ​ឈាន​ដល់​ម៉ោង​ប្រមាណ​១០​យប់ ទើប​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី រួច​ក្លាយជា​ហិង្សា​វាយតប់​គ្នា​ដោយ​ដៃ តែ​ជន​ដៃដល់​ជា​ក្មេង​ឈាមរាវ​ក៏​ស្ទុះ​ទាញ​ពូថៅ​កាប់​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រយះ​បបូរមាត់ និង​លើ​ផ្ទៃមុខ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​រហូត​ដល់​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ដដែល ទើប​ចាប់​ជន​ដៃដល់​បាន​នាំ​មក​អធិការដ្ឋាន​ធ្វើការ​សាកសួរ និង​កសាង​សំណ​រឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ