ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​កំពុង​ហក់​ខ្លាំង ជា​ឱកាស​សម្រាប់​ជាវ​ដើម្បី​ចំណេញ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ វា​ជា​រឿង​សំខាន់​បំផុត​ដែល​ត្រូវ​ដឹង​ថា​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​តម្លៃ​អចលនទ្រព្យ និង​វិស័យ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ កំពុង​តែ​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ប្រាកដ​ណាស់ តាម​ការ​ឲ្យ​ដឹង​របស់​អ្នកជំនាញ​ខាង​វិស័យ​ដីធ្លី​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ កើនឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ វា​ជា​រឿង​សំខាន់​បំផុត​ដែល​ត្រូវ​ដឹង​ថា​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​តម្លៃ​អចលនទ្រព្យ និង​វិស័យ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ កំពុង​តែ​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

ប្រាកដ​ណាស់ តាម​ការ​ឲ្យ​ដឹង​របស់​អ្នកជំនាញ​ខាង​វិស័យ​ដីធ្លី​បាន​លើក​ឡើង​ថា តម្លៃ​អចលនទ្រព្យ កើនឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​ដោយសារ​តែ​កត្តា​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល ដូច​ជា និន្នាការ​កើនឡើង​នៃ​សេដ្ឋកិច្ចជាតិ ហិរញ្ញវត្ថុ​គ្រួសារ​របស់​ប្រជាជន​កម្ពុជា​ល្អ​ប្រសើរ និង​ទំនុកចិត្ត​អតិថិជន ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការ​វាយតម្លៃ​លើ​តម្លៃ​អចលនទ្រព្យ ។

ជាក់ស្តែង តម្លៃ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មាន​សន្ទុះ​ឡើង​ខ្លាំង​មែន ពិសេស​ដី​ដែល​ស្ថិត​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ដី​នៅ​ទីរួមខេត្ត​តែ​ម្តង ព្រោះ​ជាទី​តាំង​សម្រាប់​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល និង​សាលាខេត្ត ដូច​ជា គម្រោង​សាងសង់​មណ្ឌល​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ប្រមូល​ម្តុំ​ដោយ​សំណង់​អគារ​រដ្ឋបាល សំណង់​លំនៅ​ឋាន តំបន់​កម្សាន្ត​បែប​ប្រវត្តិសាស្ត្រ និង​ប្រមូលផ្តុំ​ដោយ​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប ជិត​មន្ទីរពេទ្យ​រដ្ឋ និង​សាកលវិទ្យាល័យ​ជាដើម ។

ដោយសារ​តែ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​រកបាន​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ជាវ​ជា​ដី​ឡូត៍​សម្រាប់​លក់​បន្ត ឬ​ក៏​សាងសង់​លំនៅ​ឋាន​ក្នុង​តំបន់​មានការ​អភិវឌ្ឍ​ខ្ពស់ ទើប​បងប្អូន​មក​ពី​គ្រប់​ទិស​ទី​បាន​សម្រុក​ជាវដី​ពុះ​ឡូត៍​ដែល​មាន​ទីតាំង​ល្អ​ៗ ។

ក្នុង​ចំណោម​គម្រោង​ពុះ​ដី​ឡូ​តិ៍​ជា​ច្រើន​ដែល​កំពុង​មាន​សកម្មភាព​នៅ​ខេត្ត​ថ្មី​មួយ​នេះ យើង​កត់សម្គាល់​ឃើញ​មាន​អតិថិជន​ពី​ភ្នំពេញ ក៏​ដូច​ជា​ក្រុង​សួង​ជាដើម បាន​មក​ទិញ​ដី​ទ្បូ​ត៍របស់​ក្រុមហ៊ុន​ម៉ា​កាស់ លែ​ន ដែល​មាន​ទីតាំង​ល្អ​ដាច់​គេ​នៅ​ក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ និង​ជាប់​ផ្លូវ​ធំ​ៗ​របស់​រដ្ឋ​ផង​ដែរ ។

គម្រោង​អភិ​ឌ្ឍ​ន៍​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ម៉ា​កាស់ លែ​ន ស្ថិត​ចំ​កណ្តាល​ទីរួមខេត្ត​ត្បូងឃ្មុំ ដែល​មា​នទី​តាំងនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ។ ដោយសារ​តែ​ខេត្ត​ថ្មី​នេះ ទើបតែ​បង្កើត​ឡើង​ដូច្នេះ រដ្ឋបាល​ខេត្ត​និង​សាលាខេត្ត​ត្បូងឃ្មុំ​ក៏​ចាប់ផ្តើម​បដិសន្ធិ​ឡើង​ថ្មី​ៗ​នេះ​ផង​ដែរ ។ ការ​ចាប់ផ្តើម​បដិសន្ធិ​នូវ​រដ្ឋបាល​និង​សាលាខេត្ត គឺ​បាន​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​នេះ​មាន​សក្តានុពល ហាក់ដូចជា​មានការ​ហក់លោត​តម្លៃ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ។

តំណាង​ក្រុមហ៊ុន​មាន​ប្រសាសន​ថា ៖« យើង​សង្កេត​ឃើញ​អ្នក​មក​ទិញ​ដី​ឡូត៍​នៅ​តំបន់​នេះ​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ និង​បណ្តា​ខេត្ត​-​រាជធានី​ផ្សេង​ៗ​ទៀត ។ ជាក់ស្តែង​នៅ​ជុំវិញ​សាលាខេត្ត​ត្បូងឃ្មុំ​នេះ មាន​ក្រុមហ៊ុន​លក់​ដី​ឡូត៍​ជា​ច្រើន​ដែល​ក្នុង​នោះ ក្រុមហ៊ុន​ម៉ា​កាស់​លែ​ន គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ទាំង​ជិត​ទាំង​ឆ្ងាយ​បាន​មក​សម្រុក​ទិញ​ដី​ឡូត៍ យ៉ាងច្រើន​កុះករ »​។

អតិថិជន​មួយ​រូប​ដែល​បាន​ជាវដី​ឡូត៍​ពី​ក្រុមហ៊ុន​ម៉ា​កាស់​លែ​ន មាន​ប្រសាសន៍​ថា ៖«ក្រុម​ហ៊ុន ម៉ា​កាស់ លែ​ន គឺជា​ក្រុមហ៊ុន​មួយ ដែល​លេចធ្លោ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​ពិសេស​ក្រុម​ហ៊ុន​ម៉ា​កាស់​លែ​ន មា​នទី​តាំងនៅ​តំបន់​ពិសេស​របស់​ខេត្ត​។ ជា​ចំណុច​ពិសេស នៅ​ក្នុង​ដី​តំបន់​គម្រោង​របស់​ក្រុមហ៊ុន គឺ​មាន​ផ្សារ​ទំនើប​ជាប់​ដី​ឡួ​ត៍ ហើយ​បើ​ធៀប​នឹង​ក្រុម​ហ៊ុន​ផ្សេង ដី​ក្រុមហ៊ុន​ម៉ា​កាស់​លែ​ន គឺ​ល្អ ធូរ​ថ្លៃ​ជាងគេ ហើយ​ដី​ជាប់​ផ្លូវ​រដ្ឋ​ទាំងអស់ មាន​ផ្លូវ​ទំហំ​៣០​ម៉ែត្រ ផ្លូវ​ទំហំ​២៥​ម៉ែត្រ និង​ទំហំ​តូច​បំផុត គឺ​១៦​ម៉ែត្រ ។

អតិថិជន​ជា​សុភាព​នារី​ម្នាក់​ទៀត និយាយ​ថា ៖« ដី​របស់​ក្រុមហ៊ុន​ម៉ា​កាស់ លែ​ន ជា​ដី​ល្អ មាន​រោងចក្រ មាន​បង្កើត​ជា​មន្ទីរពេទ្យ មាន​ផ្សារ គឺ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ថា ដី​នេះ​គឺ​ដី​ល្អ ។ ដី​ម៉ា​កាស់ លែ​ន មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​មាន​ទីតាំង​ដី​ល្អ​ទៀត ។ ជឿ​ថា​ដី​នឹង​ឡើង​ថ្លៃ និងដី​ល្អ » ។

សូម​បញ្ជាក់​ថា គម្រោង​ដី​ម៉ា​កាស់ លែ​ន ស្ថិត​នៅ​កណ្តាល​ក្រុង​ត្បូងឃ្មុំ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​សាលាខេត ជាប់​នឹង​ផ្លូវភ្លោះ ខាងកើត​ជាប់​នឹង​ផ្លូវ​ទន្លេ​សិប្បនិមិត្ត ដោយ​មាន​ទទឹង​៥០​ម៉ែត្រ ក្បែរ​មន្ទីរ​ខេត្ត និង​ស្នងការ​ខេត្ត ។

ក្រុមហ៊ុន​ម៉ា​កាស់ លែ​ន គឺ​មាន​ដី​ឡូត៍​ចំនួន​៣​គម្រោង ស្មើនឹង​៣០​ហិ​កតា ប្រហែល ១.០០០​ឡូត៍ និង​ផ្លូវ​ចូល​ក្នុង​ដី​ឡូត៍​មាន​ទំហំ​ធំ ទទឹង​៣០​ម៉ែត្រ ជាប់​របង​អគារ​បក្ស​។ ក្បាល​ដី​ឡូត៍​នីមួយ​ៗ​ជាប់​ទៅ​នឹង​ផ្លូវ​គម្រោង​៣០​ម៉ែត្រ​របស់​ខេត្ត គ្រប់​ផ្លូវ​ក្នុង​ដី​ឡូត៍​គឺ​មាន​ចរន្ត​ចេញចូល មិន​ទ័ល​ក្រោយ ជិត​សាលាខេត្ត សាលា​អនុ​វិទ្យាល័យ​ខេត្ត សាកលវិទ្យាល័យ មន្ទីរពេទ្យ អគារ​ស្នាក់​នៅ​របស់​មន្ត្រីរាជការ​។ គម្រោង​ដី​ឡូត៍​ទាំង​៣​នៅ​ជាប់​នឹង​តំបន់​សេដ្ឋកិច្ច សម្បូរ​ទៅ​ដោយ​រោងចក្រ សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប និង​ផ្លូវ​ខ្វាត់ខ្វែង​ជា​ច្រើន ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

នៅ​ក្នុង​ឱកាស​ពិសេស​សម្រាប់​បងប្អូន​ដែល​ចង់បាន​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន ម៉ា​កាស់​លែ​ន តម្លៃ​ត្រឹមតែ​៣.៩០០​ដុល្លារ ក្នុង​១​ឡូត៍​។ បើ​ទិញ​បង់លុយ​ភ្លាម​ៗ ត្រឹមតែ​៣.៥១០​ដុល្លារ​ប៉ុណ្ណោះ ហើយ​បងប្អូន​ក៏​អាច​ទិញ​បង់​រំលស់​ដោយ​ឥត​ការ​ប្រាក់ រួម​ជា​មួយនឹង​ការ​បញ្ចុះតម្លៃ​រហូត​ដល់​១០%​ផង​ដែរ ។

ចង់​ទិញ​ដី​ឡូត៍​ដែល​មាន​សក្តានុពល​ខ្លាំង​កុំ​ភ្លេច ក្រុមហ៊ុន​ម៉ា​កាស់ លែ​ន ដែល​មាន​សក្តានុពល​ខ្លាំង ស្ថិត​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​រួច​ជា​ស្រេច​។ ទិញ​ពេល​នេះ​អាច​សាងសង់​ផ្ទះ​បាន​ភ្លាម ។

ព័ត៌មាន​បន្ថែម ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​៖ 088 85 85 988 / 096 623 0516 / 012 58 44 11 /031 666-1616 ៕ ដោ​យ​​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ