ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​៤២​គ្រួសារ នៅ​ក្នុងភូមិ​ចំនួន​ពីរ​រង​នូវ​ទឹកជំនន់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលស្រុក​កែវ​សីមា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ កញ្ញា ២០១៨ ថា គិត​ត្រឹម​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក ទឹកជំនន់​ដែល​បាន​លិច​ចម្ការ​ដំណាំ​នឹង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ បាន​ស្រក​អស់​ទៅ​វិញ​ហើយ​ក្រោយ ពី​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អស់​រយៈពេល​ពីរ​ថ្ងៃ…

ខេត្តមណ្ឌលគិរី ៖ អភិបាលស្រុក​កែវ​សីមា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ កញ្ញា ២០១៨ ថា គិត​ត្រឹម​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក ទឹកជំនន់​ដែល​បាន​លិច​ចម្ការ​ដំណាំ​នឹង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ បាន​ស្រក​អស់​ទៅ​វិញ​ហើយ​ក្រោយ ពី​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អស់​រយៈពេល​ពីរ​ថ្ងៃ ។

លោក​នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​ថា «​ករណី​ភ្លៀង​ជំនន់​នេះ រហូត​មក​ដល់​ពេល​នេះ​វា​បាន​ស្រក​អស់ហើយ​មិន​បាន​ប៉ះ ពាល់​ប្រជាពលរដ្ឋ​អី​នោះ​ទេ​…​គ្រាន់តែ​ដំណាំ​ដូច​ជា ម្រេច ដំឡូង​មី វា​គ្រាន់​ឡើង​លិច​រយៈពេល​ខ្លី (​អំឡុង​ពីរ ឬ​បី​ម៉ោង​) វា​មិន​បណ្តាល​ឲ្យ​ខូចខាត​ទេ​…» ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា​«​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​នៅ​ក្នុងភូមិ​ចំនួន​ពីរ គឺ​ភូមិ​អូរ​អាម និង​ភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​រង​នូវ​ការ​លិច​ទឹក ។ ភ្លាម​នោះ​រដ្ឋបាល​ស្រុក​បាន​ចាត់​លោក​មេឃុំ ដើម្បី​ចុះ​ពិនិត្យ នឹង​វាយតម្លៃ លើ​ស្ថានភាព ទឹក​ដែល​បាន​បង្ក​រការ​ប៉ះពាល់​ប្រជាពលរដ្ឋ ។ ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក រសៀល​ថ្ងៃ​ទី​០៣ កញ្ញា​» ។ ទោះជា​យ៉ាងណា​លោក​នួន សា​រ៉​ន បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខាងលើ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​កុមារ​តូច​ៗ​ជៀសវាង​គ្រោះថ្នាក់​ដោយ​យថាហេតុ ។

លោកសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា «​ដោយសារ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជា​ប្រចាំ​ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង ប្រក់ស​ង្ក័​សី និង​០២​ខ្នង​ធ្លាក់​ពីលើ​ជើង​តាង និងរ​ប៉ើង​ដំបូល​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក តែ​មិន​មាន​មនុស្ស​រង​របួស​ឡើយ​» ។


លោក​សេនីយ៍​ស្នងការ​បន្ត​ថា «​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​អាច​កើតឡើង​ជាយថាហេតុ ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​ដង​ទន្លេស្រែពក​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ទឹកជំនន់ និង​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រៀម​រក​ទីទួល​សុវត្ថិភាព ដើម្បី​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង ។ ចំពោះ​តំបន់​ខ្ពង់រាប និង​ទីប្រជុំជន​ផ្សេង​ៗ​ស្នើរ​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​» ។

លោកស្នងការ​បញ្ជាក់​ថា​«​ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ត្រៀមកម្លាំង​នគរបាល​ចំនួន​២០០​នាក់ រថយន្ត​ពេទ្យ​សង្គ្រោះ​០១​គ្រឿង រថយន្ត​នគរបាល​ចំនួន​០៦​គ្រឿង ត្រៀម​ជន្លៀស​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ