ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​! ពិធីជប់លៀង​លើ​ទូក​ជាមួយ​ស្រា​បៀរ Anchor រសជាតិ​ស្រទន់ប្រចាំឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃនេះ ស្រា​បៀរ Anchor មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​នាំ​មក​ជូន​នូវ​មហា​ព្រឹត្តិ​ការណ៍​ឌី​ជី​ថ​ល​ដ៏​អស្ចារ្យ​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​លើ​ទូក​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​នឹង​កើតឡើង​នា​ថៃ្ង​ទី ២៨ កញ្ញា ២០១៨​។ ស្រា​បៀរ Anchor សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ដល់​ប្រជា​ជន​កម្ពុជា​ទាំងអស់​។…

ថ្ងៃនេះ ស្រា​បៀរ Anchor មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​នាំ​មក​ជូន​នូវ​មហា​ព្រឹត្តិ​ការណ៍​ឌី​ជី​ថ​ល​ដ៏​អស្ចារ្យ​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​លើ​ទូក​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​នឹង​កើតឡើង​នា​ថៃ្ង​ទី ២៨ កញ្ញា ២០១៨​។

ស្រា​បៀរ Anchor សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ដល់​ប្រជា​ជន​កម្ពុជា​ទាំងអស់​។ នេះ​ក៏​ដោយសារ​តែ​ការ​គាំទ្រ​ដ៏​ឥត​ងាករេ និង​ឥត​ឈប់​ឈរ​គ្រប់​ពេលវេលា​របស់​លោក​អ្នក ហើយ​នៅ​ថ្ងៃនេះ ស្រា​បៀរ Anchor បាន​ក្លាយទៅជា​ស្រា​បៀរ​ដ៏​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។

ស្រា​បៀរ Anchor ត្រូវ​បាន​ផលិត​ឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៩៣ អនុលោម​ទៅ​តាម​ស្តង់​ដា​​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្រា​បៀរ Pilsener នៅ​ទ្វីបអឺរ៉ុប​។ Anchor ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ផ្នែក​គុណភាព​ជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ​។ តាំងពី​ចាប់​ដំណើរការ​ស្រា​បៀរ Anchor នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៩៦ មក Anchor បាន​ទទួល​ការ​គាំទ្រ និង​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន នេះ​ក៏​ដោយសារ​តែ​គុណ​ភាព​លំដាប់​ខ្ពស់ រសជាតិ​ស្រទន់ និង​ស្រស់ស្រាយ​របស់​ស្រា​បៀរ​នេះ​ដែរ​។

ទូក​ចល័ត​របស់​ស្រា​បៀរ Anchor ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​ជាទី​បំផុត​​នេះ នឹង​ធ្វើ​ដំណើរ​ជុំវិញ​រាជធានី​ភ្នំពេញ ចាប់ពី​ថៃ្ង​ទី​១ ខែកញ្ញា ដល់ ថៃ្ង​ទី​១១ ខែ​កញ្ញា​។ ហើយ​ទូក​នេះ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាធារណជន​ថត​របស់​រូប​ពួក​គេ​និង​បង្ហោះ​រូប​នោះ​នៅ​លើ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់ Anchor​។

ចំពោះ​តម្រាយ​ផ្លូវ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទូក​ចល័ត​នេះ នឹង​ត្រូវ​បាន​បង្ហោះ​ជា​រៀងរាល់ថ្ងៃ​នៅ​​លើ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់ Anchor​។ រូបថត​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ដ៏​ល្អ​ឥត​ខ្ចោះ​ចំនួន ៥០​រូប នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ទទួល​បាន​សំបុត្រ​មាស​សម្រាប់​មហា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​។ អ្នក​ឈ្នះ​រង្វាន់​ទាំង ៥០ រូប​នេះ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​យក​មិត្តភក្តិ​ម្នាក់​មក​ជាមួយ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នេះ​។

នៅ​ពេល​ដែល​ពួក​គេ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​តាម​ទូក​ដែល​ត្រូវ​បាន​តុបតែង​ច្នៃប្រឌិត​ឡើង​​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Anchor Smooth Boat ពួក​គេ​នឹង​រីក​រាយ​គយគន់​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​តាម​ដង​ទន្លេ​នា​វេលា​ល្ងាច​ដ៏​សែន​មនោ​រម្យ រួម​នឹង​ការ​បាន​ពិសា​អាហារ​ដ៏​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ជាប់មាត់ ជាប់ចិត្ត អម​ដោយ​ការ​ក្រេប​​នូវ​ដំណក់​ស្រា​បៀរ Anchor រសជាតិ​ស្រាល​ស្រទន់​គុណភាព​ខ្ពស់​លំដាប់​ពិភព​លោក ដែល​ត្រូវ​បាន​ចាក់​ជូន​ដោយ​ឥត​គិតថ្លៃ​ពី​ក្រុមការងារ​នៃ​ស្រា​បៀរ Anchor ស្រប​ពេល​ការ​ប្រគំ​តន្ត្រី​ក៏​ត្រូវ​បាន​ចាប់ផ្តើម​បន្លឺ​ឡើង​ជាមួយនឹង​បទ​ចម្រៀង​ដ៏​សែន​ពីរោះ​រងំ​សណ្តំ​ចិត្ត​ដោយ​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ជា​៖ លោក ខេមរៈ សេរី​មន្ត លោក G-Devith លោក Zono និង​កញ្ញា​ទេព បូ​ព្រឹក្ស​។

អ្នកចូលរួម​ក៏​នឹង​មានឱកាស​បាន​ជួប​ជជែក​លេង​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជាមួយ​សិល្បករ​ទាំង​នេះ រួម​ជា​នឹង​ការ​បាន​ទស្សនាការ​បង្ហាញ jet pack ដ៏​អស្ចារ្យ​ពី​ក្រុម​អ្នកជំនាញ​មក​ពី​ទីក្រុង​Amsterdam ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ទូក​នេះ​ផង​ដែរ​។

វី​ដេ​អូ​តន្ត្រី​ថ្មី​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ញ៉ាំង​ឲ្យ​មហា​ព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ កាន់តែ​មាន​អត្ថន័យ និង​កាន់តែ​រំភើប​ញាប់​ញ័រ​បន្ថែម​មួយ​កម្រិត​ទៀត​។ អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ​នោះ លោក​អ្នក​គ្រាន់តែ follow Anchor FB Page និង​តាមដាន​ឲ្យ​បាន​ជា​ប្រចាំ​រាល់​ការ​ធ្វើ​បច្ចុប្បន្នភាព នោះ​លោក​អ្នក​នឹង​អាច​ក្លាយជា​អ្នក​ឈ្នះ​សំបុត្រ​មាស​នេះ​ជាក់​ជា​ពុំខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ