ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​លោក​កឹ​ម សុខា នៅ​ជាប់​ពន្ធនាគារ បែរជា​មាន​ញត្តិ​ឲ្យ​សម រ​ង្ស៊ី មក​ដឹកនាំ​CNRP

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកគាំទ្រ​លោក​សម រ​ង្ស៊ី គ្រប់​បណ្តា​រាជធានី​ខេត្ត​ធ្វើ​ញត្តិ​គាំទ្រ​ឲ្យ​លោក​សម រ​ង្ស៊ី វិល​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ខណៈ​ដែល​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកគាំទ្រ​លោក​សម រ​ង្ស៊ី គ្រប់​បណ្តា​រាជធានី​ខេត្ត​ធ្វើ​ញត្តិ​គាំទ្រ​ឲ្យ​លោក​សម រ​ង្ស៊ី វិល​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ខណៈ​ដែល​លោក កឹ​ម សុខា កំពុង​ជាប់​ពន្ធនាគារ​១​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​0៣ ខែកញ្ញា​នេះ ។

អ្វី​ដែល​សំខាន់​ការ​ធ្វើ​ញត្តិ​របស់​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី នេះ​បាន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​របស់​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី តែ​ម្តង ។ យោង​តាម​ខ្លឹមសារ​ញត្តិ​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​0៣ កញ្ញា​នេះ ដោយ​មានការ​ចុះហត្ថលេខា​ពី​តំណាង​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​តំណាង​ក្រុមការងារ និង​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​រាជធានី​នានា​នៃ​ប្រទេស​កម្ពុជា សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​លោក សម រ​ង្ស៊ី ដែល​សម្រេចចិត្ត​វិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ តាម​រយៈ​លិខិត​ចំហរ​ជូន​ជនរួមជាតិ​ខ្មែរ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។

ញត្តិ​បាន​លើក​ឡើង​ទៀត​ថា ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី នេះ គឺជា​ការ​បញ្ចប់ ទាំងស្រុង​នូវ​ការ​គ្រប់គ្រង​គណបក្ស​បែប​គ្រួសារ​និយម និង​បក្ខពួក​និយម ដែល​គណបក្ស​នេះ បាន​រង​គ្រោះ​ចាប់ពី​តាំងពី​លោក​ប្រធាន (​សម រ​ង្ស៊ី​) សម្រេច​លះបង់​តំណែង​ជា​ប្រធាន​គណ បក្ស កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លង​មកនេះ ។ ក្រុម​អ្នកគាំទ្រ​បាន​គូសបញ្ជាក់​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​ថា «​យើងខ្ញុំ​ពិតជា​ពេញចិត្ត ស្វាគមន៍​លោក​ប្រធាន សម រ​ង្ស៊ី ដឹកនាំ​បន្ត​ទៀត ។ គណបក្ស​សង្គ្រោះ​ជាតិ​ក្រោក ការ​ដឹកនាំ​នា​ពេល​កន្លង​ទៅ ស្ថិត​ក្រោម​តែ​មនុស្ស​ប៉ុន្មាន​ប៉ុណ្ណោះ និង​សម្រេច​ធ្វើ​ឡើង ដោយ​ប្រកាន់​បក្ខពួក និង​និ​ន្ន​កា​នយោបាយ​រវាង​ក្រុម សម រ​ង្ស៊ី និង​កឹ​ម សុខា និយម​» ។

ញត្តិ​គូសបញ្ជាក់​បន្ថែម​ថា ៖«​យើងខ្ញុំ​ក៏​សូម​ទាត់​ចោល​ផង​ដែរ នូវ​ការ​តែងតាំង​កញ្ញា កឹ​ម មនោ​វិទ្យា ជា​តំណាង​ស្របច្បាប់​របស់​លោក​ប្រធាន កឹ​ម សុខា ព្រោះ​ការ​តែង​តែង​នេះ មិន​ស្រប តាម​លក្ខន្តិក​បក្ស និង​ជា​ការ​ប្រមាថ​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។ យើងខ្ញុំ​មិន​គាំទ្រ​សមាសភាព​អាក្រក់​បំផ្លាញ​បក្ស​ទៀត​ឡើយ និង​សូម​ទទួលស្គាល់​នូវ​តម្លៃ នាំ​ការ​លះបង់​របស់​លោក​ប្រធាន សម រ​ង្ស៊ី ក្នុង​ការ​ស្វែងរក​អន្តរាគមន៍​នានា ដើម្បី​ជួយ​សង្គ្រោះ​បក្ស​ឲ្យ​រស់​ឡើង​វិញ នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ។

សូម​ជម្រាប​ការ​ធ្វើ​ញត្តិ​របស់​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ឃុំខ្លួន លោក កឹ​ម សុខា បណ្តោះអាសន្ន​ចំនួន​៦​ខែ បន្ត​ទៀត ដើម្បី​ធ្វើការ​ស៊ើប អង្កេត​ក្នុង​សំណុំរឿង​ក្បត់ជាតិ ឬ​សិ​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ហើយ​រហូត​មក​ដល់​ពេល​នេះ លោក កឹ​ម សុខា បាន​ជាប់​ពន្ធនាគារ​១​ឆ្នាំ​ហើយ ។ ជាង​នេះ​ទៅ​ទៀត​ការ​ធ្វើ​ញត្តិ​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​ពី​ក្រៅប្រទេស​ថា លោក​នឹង​ធ្វើការ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ទោះបី​មិន​មានការ​ចូលរួម​ពី​អ្នកគាំទ្រ​លោក កឹ​ម សុខា ក៏​ដោយ ។ ជាមួយ​គ្នា​នោះ​ដែរ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង លី​ម ធ្លាប់​លើក​ឡើង​ឲ្យ​លោក សម រ​ង្ស៊ី លាឈប់​ពី​ឆាកនយោបាយ ព្រោះ​លោក សម រ​ង្ស៊ី ធ្វើ​នយោបាយ​មិន​ដែល​ឈ្នះ​ម្តងណា​ឡើយ ដោយ​ទុក្ខ​ឲ្យ​កូនស្រី​លោក កឹ​ម សុខា ដឹកនាំ​គណបក្ស​វិញ ។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​មួយ​បង្ហាញ​ថា លោក​បាន​សារភាព​អំពី​ការ​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​យូរណាស់​មក​ហើយ ។ លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាល ពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ។
អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ «​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ