ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​​​មួយ​បង្ខំ​ឱ្យ​មនុស្ស​ជិត​២០០០​នាក់​ជម្លៀស​ចេញ

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​១០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១​កញ្ញា ដោយសារ​ការ​ផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់​ក្នុង​តំបន់​BAVIERE បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​បណ្ដោះអាសន្ន​ជិត​២០០០​នាក់​។ ប៉ូលិស​មូលដ្ឋាន​និយាយ​ថា​អ្នក​ជួយ​សង្គ្រោះ​ជិត​៦០០​នាក់ ក្នុង​នោះ​មាន​អ្នក​ពន្លត់ភ្លើង និងប៉ូលិស​ព្រមទាំង​ភ្នា​ក់​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​មក ។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​៨​នាក់​រងរបួស​។​ម្យ៉ាងទៀត​ប៉ូលិស​បញ្ជាក់​ថា​ពុំ​មានការ​បំពុល​ដោយ​គ្រោះថ្នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ទេ…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​១០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១​កញ្ញា ដោយសារ​ការ​ផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់​ក្នុង​តំបន់​BAVIERE បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​បណ្ដោះអាសន្ន​ជិត​២០០០​នាក់​។

ប៉ូលិស​មូលដ្ឋាន​និយាយ​ថា​អ្នក​ជួយ​សង្គ្រោះ​ជិត​៦០០​នាក់ ក្នុង​នោះ​មាន​អ្នក​ពន្លត់ភ្លើង និងប៉ូលិស​ព្រមទាំង​ភ្នា​ក់​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​មក ។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​៨​នាក់​រងរបួស​។​ម្យ៉ាងទៀត​ប៉ូលិស​បញ្ជាក់​ថា​ពុំ​មានការ​បំពុល​ដោយ​គ្រោះថ្នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ទេ ។

ការ​ផ្ទុះ​ដែល​ពុំ​ទាន់​ដឹង​ពី​ប្រភព កើត​មាន​ក្នុង​ផ្នែក​ផលិតកម្ម​ឧស្ម័ន​និង​ប្រេងសាំង​របស់​ក្រុមហ៊ុន​BAYERNOIL​។​បណ្ដា​អ្នក​របួស​សុទ្ធតែ​ជា​និយោជិត​រោងចក្រ​ចម្រាញ់​ប្រេង​កាត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​INGOLSTADT ។

តាម​ទូរទស្សន៍​ក្នុងស្រុក​ថា ស្នូរ​ផ្ទុះ​លាន់ឮ​ក្នុង​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ហើយ​ពពក​ផ្សែង​ហុយ​​ពីលើ​តំបន់ ។ ហាង​ជា​ច្រើន​មាន​បញ្ច​ក់​បែក​។​ក្រោយ​ការ​ផ្ទុះ​ឆេះ​ជាង​៤​ម៉ោង​ពួក​អ្នក​ពន្លត់ភ្លើង​អាច​គ្រប់គ្រង​សភាពការណ៍​បាន ហើយ​គេ​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​ជម្លៀស​ចេញ​វិល​មក​ផ្ទះសម្បែង​ពួក​គេ​វិញ ៕ វីដេអូដក​ស្រង់​ចេញពី ៖ 多維視頻集錦DWNEWS

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ