ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រយៈពេល​២​ថ្ងៃ ស្លា.ប់​៩​នាក់ របួសធ្ងន់​ស្រាល​២៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ កើត​ឡើ​ង​១៧​លើក (​យប់​១០​លើក​) ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​៧​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ កើត​ឡើ​ង​១៧​លើក (​យប់​១០​លើក​) ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធិ​២​លើកស្លា​ប់់​៣​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​២​នាក់​,​កត្តា​យាន​១​លើក​,​ស្រវឹង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក ។

សរុប​ស្លាប់​៩​នាក់ : ម៉ូត​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​) រថយន្ត​តូច​២​នាក់​, ថ្មើរជើង​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៧​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក ស្លាប់​២​នាក់​,ម៉ូតូ​នឹង​កង់​២​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​ក្រឡាប់​២​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​, រថយន្ត​តូច​១០​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, កង់​២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​, រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​២​លើក​, ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក ,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​៣​លើក​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួស​២​នាក់​, ខេត្តកំពត​១​លើក ស្លាប់​១​នាក់ របួស​ស្រី​២​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់​, ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ