ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​ស្លា.ប់​១៨​នាក់

5 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អេ​ត្យូ​ពី ​FANA បាន​​រាយការណ៍​ឱ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​អេ​ត្យូ​ពី បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣០ ​សីហា ស្ថិត​​ក្នុង​តំបន់​ OROMIA…

ប្រទេស​អេ​ត្យូ​ពី ៖ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អេ​ត្យូ​ពី ​FANA បាន​​រាយការណ៍​ឱ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​អេ​ត្យូ​ពី បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣០ ​សីហា ស្ថិត​​ក្នុង​តំបន់​ OROMIA ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​ក្នុង​នោះ​មាន​ទាហាន​១៥​នាក់​ និង​ជន​ស៊ី​វិល​៣​នាក់​។

បើ​តាម​ TWITTER​ លោក​អា​ដ​ឌី​ស៊ូ​ អា​រឺ​ហ្គា​ សមាជិក​រដ្ឋាភិបាល​​នៅ​តំបន់ ​OROMIA​ បាន​អះអាង​ថា មនុស្ស​ទាំងអស់​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​ស្លាប់​។​ ហើយ​ឧទ្ធម្ភាគចក្រ​នោះ​​ធ្វើ​ដំណើរ​ពី​ក្រុង ​DIRE DAWA​ ភាគ​ខាងកើត​ប្រទេស​ទៅ​កាន់​ក្រុង ​BISHOFTU​ ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រដ្ឋធានី​អា​ឌី​សអា​បេ​បា​។​ ការ​ស៊ើប​អង្កេត​មួយ​​ត្រូវ​បាន​បើក​ធ្វើ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ