ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ផ្អាក​ការ​សាងសង់​បុរី​កម្ពុ ដែល​សង់​អត់​ច្បាប់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​បុរី​កម្ពុ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ផ្អាក​ការ​សាងសង់ បន្ទាប់​ពី​បុរី​នេះ​បាន​សាងសង់​ពុំ​មានច្បាប់​អនុញ្ញាត និង​សង់​រំលោភ​ប្រឡាយ​សាធារណៈ ។ ការ​ចុះ​ផ្អាក​ការដ្ឋាន​សង់​បុរី​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​បុរី​កម្ពុ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ផ្អាក​ការ​សាងសង់ បន្ទាប់​ពី​បុរី​នេះ​បាន​សាងសង់​ពុំ​មានច្បាប់​អនុញ្ញាត និង​សង់​រំលោភ​ប្រឡាយ​សាធារណៈ ។

ការ​ចុះ​ផ្អាក​ការដ្ឋាន​សង់​បុរី​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីតាំង​ការដ្ឋាន ស្ថិត​នៅ​ក្នុងភូមិ​លូ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ បន្ទាប់​ពី​មាន​ប្រតិកម្ម និង​បញ្ជា​ពី​លោក ស៊ុ​យ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ឃើញ ថា សំណង់​ចំនួន​១៥៦​ល្វែង​នៃ​បុរី​កម្ពុ បាន​សាងសង់​រំលោភ​លើ​ប្រឡាយ ។ បុរី​កម្ពុ ត្រូវ​បាន​គេ​ដឹង​ថា មាន​ម្ចាស់​លោក លី​ម ហាំ​ង​ឃុ​ង ដែល​បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ បាន​ប្រមាណ​៣០​ភាគរយ បែរជា​ពុំ​មានច្បាប់​អនុញ្ញាត្តិ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ហើយ​បាន​សង់​រំលោភ​លើ​ប្រឡាយ​សាធារណៈ​បាន​ដោយ​រលូន ។

ដោយឡែក​ទៀត​នៅ​ព្រឹក​នោះ​អាជ្ញាធរ​បាន​ធ្វើ​កំណត់ហេតុ​ផ្អាក​សំណង់​មួយ​កន្លែង​ទៀត មាន​៣​ជាន់ មាន​៦៨​បន្ទប់ នៅ​ជាប់​គ្នា​នោះ​ដែល​បាន​សាងសង់​អត់​ច្បាប់ និង​រំលោភ​ប្រឡាយ​ផង​ដែរ ។


តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​បញ្ជា​ពីសា​លា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ និង​លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​សំណង់​បុរី​កម្ពុ ហើយ​បាន​បញ្ជាក់​ថា សំណង់​នេះ​បាន​សាងសង់​ឡើង​រំលោភ​ប្រឡាយ​រំដោះ​ទឹក​ទំហំ​៥​ម៉ែត្រ​គុណ​១៤៦​ម៉ែត្រ ។

ទន្ទឹម​នោះ​ក៏​បាន​បែកធ្លាយ​សំណង់​នោះ​បាន​សាងសង់​បាន​ប្រមាណ​៣០​ភាគរយ ហើយ​អត់​ច្បាប់​ទើប​អាជ្ញាធរ​ចុះ​មក​ផ្អាក​នៅ​ពេល​នេះ ។ តាម​កំណត់ហេតុ​ការដ្ឋាន​សំណង់​បុរី​កម្ពុ បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​មាន​១៥៦​ល្វែង ជាន់​E០E១ របស់​ឈ្មោះ លឹ​ម ហាំ​ង​ឃុ​ង ។ សំណង់​នេះ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ និង​បាន​សាងសង់​រំលោភ​ប្រឡាយ​សាធារណៈ ។

អាជ្ញាធរ​ក៏​បាន​ណែនាំ​ឲ្យ​ម្ចាស់​សំណង់​១-​ផ្អាក​ការ​សាងសង់​បណ្តោះអាសន្ន​រង់ចាំ​មានច្បាប់​អនុញ្ញាត , ២- រង់ចាំ​កំណត់​ទំហំ​ប្រឡាយ ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដល់​ដី​របស់​ភាគី​ស្នើ​សុំ ។ ទន្ទឹម​នោះ​អាជ្ញាធរ និង​ប្រើ​គ្រឿងចក្រ​កាយ​ប្រឡាយ​នោះ ដើម្បី​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ