ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​រង​គ្រោះ​ដោយ​ទឹកជំនន់​១៥០​គ្រួ​សារបាន​ទទួលអំណោយ​ពី​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ខេ​ម​បូ​ឌា

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា​សហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ខេ​ម​បូ​ឌា​បាន​រៀប​ចំ​កម្មវិធី​ចុះ​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ប្រជាជន​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ព្រៃ​វែង​ចំនួន​៤​ឃុំ ក្នុងស្រុក​ពាម​រក៍ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែសីហា ឆ្នាំ​២០១៨ ។ កម្ម​វិធីចែក​អំណោយ​សប្បុរសធម៌​នេះ…

ខេត្តព្រៃវែង ៖ ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា​សហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ខេ​ម​បូ​ឌា​បាន​រៀប​ចំ​កម្មវិធី​ចុះ​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ប្រជាជន​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ព្រៃ​វែង​ចំនួន​៤​ឃុំ ក្នុងស្រុក​ពាម​រក៍ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែសីហា ឆ្នាំ​២០១៨ ។

កម្ម​វិធីចែក​អំណោយ​សប្បុរសធម៌​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរិវេណ​វត្ត​ជ្រោយ ភូមិ​ពាម​កោះ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​មានការ​ចូលរួម​ពី​ឯកឧត្តម​ឌុ​ច គ​ន្ធា អភិបាលរង​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ជា សុ​មេធី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ខេត្តព្រៃវែង ។

លោកស្រី​សេង ទៀង អភិបាលស្រុក​ពាម​រក៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ តំណាង​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា លោក វី​ទ​ថា​ក់​យ៉ា ក្រៀង​ក្រៃ​វី​ទ និង​តំណាង​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ប្រចាំ​ប្រទេស​កម្ពុជា​លោក​គង់ មាន ។

លោកស្រី​សេង ទៀង អភិបាលស្រុក​ពាម​រក៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​ក្តី​រំភើប​រីករាយ និង​សូម​សម្តែង​នូវ​ការ​គោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ឯកឧត្តម​អភិបាលខេត្ត និង​ម្ចាស់​ជំនួយ​ពី​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ខេ​ម​បូ​ឌា​ក្នុង​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​ដល់​ប្រជាជន​រង​គ្រោះ​ចំនួន​១៥០​គ្រួសារ​ក្នុងស្រុក​ពាម​រក៍​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​យ​គ្រោះ​ទឹកជំនន់​» ។

ក្នុង​ពិធី​អំណោយ​សប្បុរសធម៌​នេះ ក្រុមហ៊ុន​ទាំង​ពីរ​បាន​បរិច្ចាគ​ជា​អំណោយ​អាហារ​ឧបភោគបរិភោគ​ដល់​ប្រជាជន​ចំនួន​១៥០​គ្រួសារ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា​៖ អង្ករ មី ត្រីខ ពងមាន់ ទឹក​សុទ្ធ និង​ថ្នាំពេទ្យ ខ្លះ​ៗ​ផង​ដែរ ។

យោង​តាម​ប្រសាសន៍​របស់​លោក​វី​ទ​ថា​ក់​យ៉ា ក្រៀង​ក្រៃ​វី​ទ (Wittaya Kreangkriwit)​តំណាង​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹង​ថា​៖ «​មូលហេតុ​ដែល​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​ខេ​ម​បូ​ឌា​បាន​សហការ​គ្នា​ចូលរួម​បរិច្ចាគ​អំណោយ​សប្បុរស​នៅ​ខេត្តព្រៃវែង ដោយសារ​ខេត្ត​នេះ​ទទួល​រង​គ្រោះ​ទឹកជំនន់​ជា​ច្រើន​កន្លែង​យ៉ាង​ខ្លាំងក្លា​»​។

បច្ចុប្បន្ន​បរិស្ថាន​និង​អាកាសធាតុ គឺ​មាន​ភាព​ប្រែប្រួល​ខុសធម្មតា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​យ៉ាង​ធ្ងន់​ខ្លាំង​បំផុត និង​បង្ក​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​បណ្តាល​ឲ្យ​ខូចខាត​ដល់​ស្រែ​ចម្ការ ដំណាំ ប្រភព​ទឹក និង​មាន​ជំងឺ ផ្សេង​ៗ​មក​ជាមួយ​ផង​ដែរ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ដង​ទន្លេ ។

ថ្លែង​ក្នុង​ពិធី​នេះ​ផង​ដែរ លោក​គង់ មាន ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី ខេ​ម​បូ​ឌា​មាន​ប្រសាសន៍​ថា​៖ លោក និង​ក្រុមការងារ​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា​ទាំងអស់​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៃ​ខេត្តព្រៃវែង​បាន​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់ ។

លោក​ក្រៀង​ក្រៃ​វី​ទ បន្ថែម​ថា​៖«​យើង​គួរ​ដឹង​អំពី​ការ​ការពារ​បរិស្ថាន ដើម្បី​អនុវត្ត​សកម្ម​ភាព​ផ្សេង​ៗ​មិន​ថា​ជា​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​បរិបទ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​គួរតែ​គិតដល់​បរិស្ថាន និង​ជួយ​ការពារ​គ្នា​ដើម្បី​ទទួល​បានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​» ។

គួរ​បញ្ជាក់​ដែរ​៖​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល ហើយ​មាន​ខ្សែបណ្តោយ​ទឹក​តាម​ទន្លេមេគង្គ​ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដែល​ពិបាក​នឹង​ចៀស​ផុត ហើយ​ខេត្តព្រៃវែង​ជា​ចំណុច​ដែល​មាន​ខ្សែទឹក​ស្រប​​ជាមួយ​ទន្លេមេគង្គ​ដែល​អាច​រង​ផល​ប៉ះពាល់​ទឹកជំនន់​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ