ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​បង្ហាញ​ម៉ូ​ដទស្សនាវដ្ដី​ប្លេ​ប៊​យ​ត្រូវ​គេ​សម្លា.ប់

5 ឆ្នាំ មុន

នាង​ គ្រី​ស្ទី​ណា ខា​លី​ន ក្រាស់ ​(Christina Carlin-Kraft) អតីត​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​៣៦​ឆ្នាំ​ត្រូវ​គេ​សម្លាប់​នៅផ្ទះ​ក្នុង​ក្រុង​ផេ​ន​សុី​ល​វ៉េ​នៀ សហរដ្ឋអាមេរិក ។ ប៉ូលិស​បាន​ប្រទះ​ឃើញ​សព​របស់​នាង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​កាលពី​ថ្ងៃ​ទី​២២…

នាង​ គ្រី​ស្ទី​ណា ខា​លី​ន ក្រាស់ ​(Christina Carlin-Kraft) អតីត​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​៣៦​ឆ្នាំ​ត្រូវ​គេ​សម្លាប់​នៅផ្ទះ​ក្នុង​ក្រុង​ផេ​ន​សុី​ល​វ៉េ​នៀ សហរដ្ឋអាមេរិក ។ ប៉ូលិស​បាន​ប្រទះ​ឃើញ​សព​របស់​នាង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​កាលពី​ថ្ងៃ​ទី​២២ សីហា​២០១៨ ។ លទ្ធផល​នៃ​ការ​ធ្ធើ​កោសល្យវិច័យ​លើ​សាកសព​បាន​បញ្ជាក់​ថា​នាង​ស្លាប់​ដោយ​ការ​រឹត​ក ។

តាមប្រភពពី BBC ​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា បន្ទប់​ដែល​នាង​ ខា​លី​ន ក្រាស់ ស្នាក់​នៅ​ជា​របស់​គូស្នេហ៍​បម្រើ​ការ​នៅ​ធនាគារ​ក្នុង​ខណ្ឌ​«​វ៉​ល ស្ទ្រី​ត​» (Wall Street) ដោយ​ពួក​គេ​បាន​សេពគប់​គ្នា​អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ ។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​សុើ​ប​អង្កេត​ពី​មូលហេតុ​ដែល​ចោរ​ឡើង​លួច​នៅ​ក្នុង​បន្ទប់ ដែល​នាង​ ខា​លី​ន ក្រាស់ បាន​ប្ដឹង​មុន​ពេល​ស្លាប់​ថា​មាន​វត្ថុ​មាន​តម្លៃ​បាន​បាត់​ទាំង​គ្រឿងអលង្ការ និង​កាបូប កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៨ ។

ប្រភព​នោះ​បញ្ជាក់​ទៀត​ថា​ក្នុង​វី​ដេ​អូ​ឃ្លី​ប ឃើញ​បុរស​គួរ​ឲ្យ​សង្ស័យ​ម្នាក់​នៅ​ខុន​ដូ​ទាំង​ពេល​ល្ងាច​ថ្ងៃ​ទី​១៧ សីហា និង​ថ្ងៃ​ទី​២២ សីហា​២០១៨​ជា​ថ្ងៃ​ដែល​នាង​ត្រូវ​ចោរលួច​ចូល​បន្ទប់ និង​ធ្វើឃាត ។ នាង​ខា​លី​ន​ក្រាស់ ធ្លាប់​ចូលរួម​ថត​អាសអាភាស​នៅ​ក្នុង​ទស្សនាវដ្ដី​ជា​ច្រើន​ដូច​ជា​«Vanity Fair», «Maxim», «Victoria’s Secret» និង​«Playboy»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ