ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​អើយ​ពូ​…​ជួញ​អី​មិន​ជួញ ទៅ​ជួញ​របរ​នេះ​ទៅ​វិញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ​សីហា នៅ​ចំណុច​ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ​សីហា នៅ​ចំណុច​ភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន ​ដែល​ច្បាប់​ហាមឃាត់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែលកម្លាំង​ជំនាញ​ឃាត់ខ្លួន​នោះ​ ឈ្មោះ​ហុ៑​ន សុ​វ​ណ្ណា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ​ ។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កំ​រៀងឃាត់ខ្លួន​ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ផង​ ។

បើ​តាម​របាយការណ៍​បឋម វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មានម្សៅ​ក្រាម​ ពណ៌.ស​ថ្លា ដែល​គេ​សង្ស័យ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០២​កញ្ចប់​ធំ និង​ចំនួន​១១​កញ្ចប់​​តូច និង​ជញ្ជីង​ថ្លឹង​ថ្នាំ​​ញៀន​ចំនួន​០១​ផង​ដែរ ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ហ៊ុន សុ​វ​ណ្ណា បាន​ឆ្លើយ​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង តែ​មិន​ទាន់​ផ្ដល់​ចម្លើយ​លំអិត​អំពី​ប្រភព​ដែល​ខ្លួន​នាំ​យក​ថ្នាំ​ញៀន​នេះ​មក​ជួញដូរ​បន្ត​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​អំពី​រឿង​នេះ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​ហើយ ​៕

អត្ថបទសរសេរ ដោយ