ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដឹង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ទៀត​ហើយ ​ទៅ ​CPI

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បណ្ដា​សកម្មជន​ និង​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​៨​នាក់ ដោយ​សារ​​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ​នៅ​ហ្វ៊ី​លី​ពី​ន បាន​ដាក់​ពាក្យ​ប្ដឹង​​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI ប្រឆាំង​ប្រធានាធិបតី​លោក RODRIGO DUTERTE…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បណ្ដា​សកម្មជន​ និង​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​៨​នាក់ ដោយ​សារ​​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ​នៅ​ហ្វ៊ី​លី​ពី​ន បាន​ដាក់​ពាក្យ​ប្ដឹង​​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI ប្រឆាំង​ប្រធានាធិបតី​លោក RODRIGO DUTERTE ​ដោយ​ចោទប្រកាន់​លោក​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

វា​ជា​ពាក្យបណ្ដឹង​បែប​នោះ​លើក​ទី​២​ហើយ​ ប្រឆាំង​លោក ​DUTERTE ​បញ្ជូន​ទៅ​តុលា​ការ ​CPI ​បន្ទាប់​ពី​បណ្ដឹង​របស់​មេធាវី​ហ្វ៊ី​លី​ពី​ន​មួយ​រូប​កាលពី​ខែមេសា​ ឆ្នាំ​២០១៧ ដែល​ពាក្យ​ប្ដឹង​នោះ​តុលាការ​ CPI ​បើក​ការ​ស៊ើប​អង្កេត​បឋម​មួយ​កាលពី​ខែកុម្ភៈ​ កន្លង​ទៅ​។

លោក​ DUTERTE បាន​​អះអាង​ថា ​លោក​បញ្ជា​ឲ្យ​ពួក​ប៉ូលិស​ប្រើ​អាវុធ​ដើម្បី​សម្លាប់ តែ​ប្រសិនបើ​អាយុជីវិត​ពួក​គេ​ជួប​គ្រោះថ្នាក់​។ ​មនុស្ស​ជាង​៤.៤០០​នាក់​បាន​ត្រូវ​ប៉ូលិស​សម្លាប់ ចាប់តាំងពី​លោក​ DUTERTE ​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០១៦​មក​។

ប៉ូលិស​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា ខ្លួន​សម្លាប់​ពួក​អ្នក​សេព​គ្រឿងញៀន ដោយ​អះអាង​ថា ​បណ្ដា​មនុស្ស​ដែល​ត្រូវ​សម្លាប់ ជា​អ្នករត់ពន្ធ​គ្រឿងញៀន​ដែល​តតាំង​ពេល​ចាប់ខ្លួន​ពួក​គេ​។

ដោយ​អះអាង​ថា​លោក​ជា​អ្នក​រង​គ្រោះ​ពី​ការ​វាយប្រហារ​ពី​សំណាក់​អង្គការ​សហ​ប្រជា​ជាតិ លោក​ DUTERTE ​ធ្លាប់​ប្រកាស កាលពី​ខែមីនា​ថា​ លោក​នឹង​ដក​ប្រទេស​លោក​ចេញ​ពី​បណ្ដា​ប្រទេស ដែល​ទទួលស្គាល់​តុលាការ​ CPI ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ