កុំចេះតែហ៊ាន…ទោះ​លាក់ក្នងអាវទ្រនាប់ក៏រកឃើញ​ដែរ


សព្វថ្ងៃ បទល្មើស​​​ជួញដូរ​គ្រឿងញៀន និង​ការ​ក្លែងបន្លំ​លើ​ផលិតផល​នានា ​កំពុង​តែ​រាតត្បាត​​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ​តែយ៉ាងណា ក៏​មាន​សហការ​បង្ក្រាប​ពី​អាជ្ញាធរ​របស់​ប្រទេស​ទាំង​២​ផង​ដែរ ។

ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​២៦ សីហា​ ​​ប៉ូលិស​ថៃ​​​បាន​ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់​ពី​បទ​លួច​​យក​លិខិតឆ្លងដែន​ក្លែងបន្លំ​ត្រា​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ប្រភព​ព័ត៌មាន​របស់​ថៃ កាលពី​ថ្ងៃ​ទី​២៨ សីហា​ នេះ​បានផ្សាយទៀត​ថា​ នៅ​ព្រឹក​ថ្ងៃ​ខាងលើ​​ប៉ូលិស​ថៃ​ដែល​ប្រចាំការ​ក្នុង​ច្រក​ចេញចូល​ខ្ល​ង​​លឹ​ក ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ បានធ្វើការ​បង្ក្រាប​ករណី​លួច​នាំ​ចូល​គ្រឿងញៀន​ពី​កម្ពុជា​ចូល​ក្នុង​ប្រទេស​​ថៃ ក្រោយ​​ពីស៊ើប​​ដឹង​ថា ​មាន​ក្រុម​ជួញដូរ​បាន​លួចលាក់​គ្រឿងញៀន​ចូល​នៅ​តាម​ច្រក​ខ្ល​ង​លឹ​ក ​ហើយក៏​​​​ឃាត់ខ្លួន និង​ធ្វើការ​ឆែកឆេរ​លើ​ស្ត្រី​ជនជាតិ​កម្ពុជា​ម្នាក់​ ។

តាម​ការ​ឆែកឆេរ​​​ប្រទះ​ឃើញ​មាន​ថ្នាំ​គ្រវី​ ឬ​«​យ៉ា​អៃ​»​ពណ៌​.ស​ ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ មាន​ទម្ងន់​០,៣៣៦​ក្រាម​លាក់​ទុក​ក្នុង​កញ្ចប់​បារី​ ដាក់​នៅ​ក្នុង​វ៉ា​លិស ។

នារី​សង្ស័យ​​ឈ្មោះ​សូ​ហ្វ៊ី សុខ​ អាយុ​៣៤​ឆ្នាំ ​បាន​សារភាព​ថា​ ថ្នាំ​គ្រី​វី​នេះ ​យក​ទៅ​ប្រើ​ដោយ​ខ្លួនឯង បាន​ទិញ​ពី​ជ​នជាតិ​កម្ពុជា ​នៅ​ឯកា​សុ​ី​ណូ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ប្រទេស​កម្ពុជា ។ ក្រៅពី​នេះ​ ក៏​មានការ​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ទៀត​ផង​ដែរ ​អាយុ​២៥​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុងស្រុក​អារញ្ញប្រទេស ខេត្ត​ស្រះ​កែវ​ ពី​បទ​មាន​ថ្នាំ​ញៀន​ចំនួន​២​ស្បោង​​ទម្ងន់​ជាង​៧​ក្រាម ​បាន​លាក់​ទុក​នៅ​ក្នុង​អាវទ្រនាប់​ទាំង​សង​ខាង ព្រោះ​នាង​ជា​បុគ្គលិក​នៅ​ឯកា​សុ​ី​ណូ​មួយ​នៅ​ប៉ោយ​ប៉ែ​ត ។ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ