ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ​ណាស់ តារាចម្រៀង​លោក​អ៊េ​ង ប៉ូ ទទួលមរណភាព​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក អ៊េ​ង ប៉ូ តារាចម្រៀង​បែប​មនោ​សញ្ចេត​នា​ធ្លាប់​ល្បីឈ្មោះ​តាំងពី​អំឡុង​ឆ្នាំ​២០០០​ជាង បាន​រង​គ្រោះ​ដោយសារ​ជំងឺ​លើសឈាម​ទាំង​នៅ​វ័យក្មេង ភ្លាម​ៗ​ក៏​មានការ​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែ​ត​​ផង​ដែរ​។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក អ៊េ​ង ប៉ូ តារាចម្រៀង​បែប​មនោ​សញ្ចេត​នា​ធ្លាប់​ល្បីឈ្មោះ​តាំងពី​អំឡុង​ឆ្នាំ​២០០០​ជាង បាន​រង​គ្រោះ​ដោយសារ​ជំងឺ​លើសឈាម​ទាំង​នៅ​វ័យក្មេង ភ្លាម​ៗ​ក៏​មានការ​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែ​ត​​ផង​ដែរ​។ យ៉ាងណាមិញ លោក​នៅ​តែ​មិន​អាច​ស្រោចស្រង់​អាយុជីវិត​បាន ហើយ​ទទួល​មរណ​ភាព​ក្រោម​ការ​សោកស្តាយ​បំផុត​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​អាជីព​។

លោក អ៊េ​ង ប៉ូ ជា​អ្នកចំរៀង​តាម​រង្គសាល​ដ៏​ល្បីឈ្មោះ​ជំនាន់​ទសវត្សរ៍​៩០ លោក​បាន​បន្ត​អាជីព​ជា​អ្នកចំរៀង​តាម​រង្គសាល ក៏​ដូច​ជា​តាម​កម្មវិធី​មង្គលការ​តូច​-​ធំ រហូត​មក​ដល់​សម័យ​កាល​នេះ​។ ដោយឡែក​បច្ចុបន្ន​លោក​បាន​ជួប​គ្រោះថ្នាក់​ដោយសារ​ជំងឺ​លើស​ឈាម​​ធ្ងន់ធ្ងរ បាន​បុក​ចូល​ខួរក្បាល​របស់​លោក​ដោយ​ពុំ​ដឹងខ្លួន រហូត​មិន​អាច​ទ្រាំទ្រ​បាន ក្រោយ​​ពី​ក្រុម​គ្រូពេទ្យ​ប្រឹង​សង្គ្រោះ​បាន​រយៈពេល​ខ្លី ក៏​ទទួលមរណភាព​ម្សិលមិញ​នេះ​។

លោក អ៊េ​ង ប៉ូ ជា​មនុស្ស​ស្លូតត្រង់​ស្រលាញ់​វិស័យ​ចំរៀង​មរតក​ដើម​ណាស់ អ្នក​ដែល​ធ្លាប់​​ស្គាល់​លោក​ច្បាស់​ជា​ដឹង​ថា គាត់​ជា​មនុស្ស​បែប​ណា ។ លោក អ៊េ​ង ប៉ូ មាន​វ័យ​ជិត​៤០​​ឆ្នាំ​ហើយ​ក៏​ជា​អ្នក​ខេត្តបាត់ដំបង​ម្នាក់​ដែរ​។ លោក​ល្បីឈ្មោះ​កាលពី​អំឡុង​ឆ្នាំ​២០០០​ជាង កាលនោះ​ឃើញ​លោក​លេចមុខ​មាត់​លើ​វេទិកា​ធំ​ៗ​របស់​លោក ហ្វៃ សំអាង នា​ប៉ុស្តិ៍​លេខ​៣ និង​តន្ត្រី​នៅ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ ដែល​នៅ​បុរី​កីឡា​។

លើស​ពី​នេះ​ទៀត លោក​ត្រូវ​បាន​បងប្អូន​រស់នៅ​ឯនាយ​សមុទ្រ​ទំនាក់ទំនង​សម្តែង​ដូច​ជា ធ្លាប់​ទៅ​បារាំង អូស្ត្រាលី​ជាមួយ​តារាចម្រៀង​ល្បី​នា​ជំនាន់​នោះ​។

បច្ចុប្បន្ន​សព​អ្នកចម្រៀង​ដ៏​អ​ភ័​ព្ទ​រូប​នេះ កំពុង​តម្កល់​ធ្វើបុណ្យ​នា​វត្ត​ទួល មុខ​ស្ថានីយ​ស៊ី​ធី​អិន​ហើយ​ក៏​អំពាវនាវ​ដល់​សិល្បករ​ដែល​ស្គាល់​លោក​ទាំងអស់​ជ្រាប​ជា​ដំណឹង ដើម្បី​ចូល​រួម​បុណ្យ​តាម​សទ្ធា​រៀង​ៗ​ខ្លួន ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ