ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​១០​រូប​ផ្សេង​ទៀត នឹង​ត្រូវ​ដោះ​លែង​នៅ​រសៀល​ថ្ងៃនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​រូប​ផ្សេង​ទៀត និង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​រូប​ផ្សេង​ទៀត និង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ ។

ការ​ដោះ​លែង​ក្រោយ​ពួក​គេ​បាន​សរសេរ​លិខិតស្នើ​សុំ​លើកលែងទោស​ទៅ​ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៤ ខែសីហា​នេះ ក្រោយ​មានការ​លើកលែងទោស​សកម្មជន​ដីធ្លី អ្នកនយោបាយ និង​អ្នក​សារព័ត៌មាន​ជា​បន្តបន្ទាប់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សម្តេច​មាន​គម្រោង និង​ធ្វើការ​ដោះ​លែង​អ្នកទោស​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ ។

ក្នុង​នោះ​ផង​ដែរ ភរិយា​លោក ម៉ា​ជ សុ​វ​ណ្ណា​រ៉ា បាន​បង្ហោះ​សារ​ថា «​រំភើបចិត្ត​ណាស់​ស្វាមី​របស់​នាង​ខ្ញុំ គឺ​លោកមា​ជ សុ​វ​ណ្ណា​រ៉ា រួម​ទាំង​១០​នាក់​ផ្សេង​ទៀត កំពុង​ដូរ​សំលៀក​បំពាក់​បំពេញ​ក្រដាស់​ស្មា​ម​នឹង​បាន​ចេញ​ផុត​ពី​គុក​ព្រៃ​ស​នៅ​ថ្ងៃ​នេះឯង ប្រហែល​ម៉ោង​២​និង​០០​រសៀល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ