ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម… វ៉ៃកូនចុងសាហា.វព្រៃ.ផ្សៃម្ល៉េះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បុរសជា​ឪពុកចុង​​ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយ​​​យក​ដំបង​​ទីបជ័រ​ ​វាយ​ធ្វើបាបកូន​​អាយុ​៥​ឆ្នាំ​ម្នាក់ ​​បណ្ដាល​ឱ្យ​រង​របួស​ពេញ​​ខ្លួន ​​​ហេតុការណ៍​​​នេះ​ កើត​ឡើង​នៅ​​ថ្ងៃ​ទី​២៤ ​សីហា…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​បុរសជា​ឪពុកចុង​​ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយ​​​យក​ដំបង​​ទីបជ័រ​ ​វាយ​ធ្វើបាបកូន​​អាយុ​៥​ឆ្នាំ​ម្នាក់ ​​បណ្ដាល​ឱ្យ​រង​របួស​ពេញ​​ខ្លួន ​​​ហេតុការណ៍​​​នេះ​ កើត​ឡើង​នៅ​​ថ្ងៃ​ទី​២៤ ​សីហា នេះ ​ស្ថិត​ក្នុង​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​​ឈ្មោះ​យឹ​ម សំណាង អាយុ​២៦​ឆ្នាំ​ (ជាឪពុកចុង) ជា​​កម្មករ​សំណង់ ស្នាក់​​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ស្រុក​កំណើត​នៅ​ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ។​ រីឯ​កុមារា​រ​ង​គ្រោះឈ្មោះអាន សុខ​ជា ​អាយុ​៥​ឆ្នាំ (ជាកូន​ចុង​) មាន​ម្តាយ​ឈ្មោះ អ៊ឹម សុរិយា ​មាន​ទីកន្លែង​កំណើត​នៅ​កន្លែង​កើតហេតុ ​និង​មានកូន​ជាមួយ​ប្តី​ចុង​ (ជនសង្ស័យ)២​នាក់ស្រី​មួយ​ប្រុស​មួយ​ ក្រោយ​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​​៥​ឆ្នាំមក ។

បើ​តាម​សំដី​ស្ត្រីជា​ម្ដាយ​ក្មេង​​រង​គ្រោះ​​ថា ​ហិង្សា​ដែល​ប្តី​ចុង​វាយ​ទៅ​លើ​កូនប្រុស គឺ​មិនមែន​តែ​មួយ​លើក​​ទី១ ទេ​ គឺ​​​​លើកទី៣​​ហើយ ​រួម​ទាំង​លើក​នេះ ។ ដោយ​ប្ដី​ចុង​​បាន​វាយដំ​ទៅ​លើ​កូនប្រុស​​របស់​ខ្លួន ដោយ​ប្រើប្រាស់​បំពង់​ទីប​​ជ័រ វាយ​ម្ដង​ៗ​ធ្វើ​ឱ្យ​​កូន​របស់​ខ្លួន​រង​​របួស​ពេញ​ខ្លួន​រាប់​​ខែ រហូត​ធ្វើ​ឱ្យគាត់​​ទប់​ទ្រាំលែង ​​បាន ​ទើប​​ប្ដឹង​សមត្ថកិច្ច​ឱ្យចាប់ខ្លួនតែម្តង ។

អត្ថបទសរសេរ ដោយ