ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​មិន​ទាន់​ធូរ​ស្បើយ​ផង ថែមគ្រោះមួយទៀត​ខ្ទេច​អស់​ផ្ទះ​ពលរដ្ឋ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ផ្ទះ​ឈើ​របស់​ពលរដ្ឋ​៩​ខ្នង​ផ្ទះ ដែល​សង់​នៅ​តាម​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង បាន​រង​ការ​បាក់​រលំ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ខ្យល់​កន្ត្រាក់​ដែល​បោកបក់ យ៉ាង​ខ្លាំង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ សីហា​។ ករណី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា…

ខេត្តក្រចេះ ៖ ផ្ទះ​ឈើ​របស់​ពលរដ្ឋ​៩​ខ្នង​ផ្ទះ ដែល​សង់​នៅ​តាម​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង បាន​រង​ការ​បាក់​រលំ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ខ្យល់​កន្ត្រាក់​ដែល​បោកបក់ យ៉ាង​ខ្លាំង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ សីហា​។ ករណី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គ្រោះ​ធម្មជាតិ​មួយទៀត​ដែល​បាន​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ផ្ទះសម្បែង​របស់​ពលរដ្ឋ ខណៈ​ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ជា​មហន្តរាយ​បាន​​ជន់​លិចផល​កសិកម្ម​របស់​ប្រជា​ពលរដ្ឋ​នៅ​មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ​នោះ​ទេ​។

តែ​យ៉ាងណា​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ ក្រៅពី​បាន​បង្ក​មហន្តរាយ​បំផ្លាញ​លំនៅ​ឋាន​តូច​ធំ​របស់​ប្រជា​ពលរដ្ឋ​បណ្តាល​ឲ្យ​រលំ​បាក់បែក​ខូចខាត តែ​មិន​បាន​បង្ក​ឲ្យ​មានគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អធិការ​នគរ​នគរបាល​ស្រុក​សំបូរ​។

លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា លំនៅ​ដ្ឋា​ន​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​បំផ្លាញ​ដោយ
សារ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាតនោះ​ មាន​ខ្លះ​ត្រូវ​បាក់​រលំ​រាប​ដល់​ដី និង​ខ្លះ​ត្រូវ​ប៉ើង​ដំបូល និង​ខ្លះ​ទៀត​ត្រូវ​បាន​បាក់​ទ្រេត គឺ​សុ​ទ្ឋ​សឹងជា​ផ្ទះដែល​សង់​នៅ​តំបន់​ជើងភ្នំ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ សីហា នៅ​តំបន់​ភូមិសាស្ត្រ​កើតហេតុ អាកាសធាតុ​មាន​ភ្លៀង និង​ខ្យល់​បក់​ខ្លាំង​។ ដោយ​ឃើញ​សា្ថ​នភា​ព​មិន​ស្រួល​បែប​នេះ ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ជម្លៀស​កូន
ចៅ​ចេញពីផ្ទះ ហើយ​ខ្យល់​កន្ត្រាក់​នេះ​បាន​បំផ្លាញ​ផ្ទះ​ឈើ​នៅ​តំបន់​ក្បែរ​គ្នា​នេះ​មាន​តូច​មាន​ធំ​ចំនួន​៩​ខ្នង​ផ្ទះ មាន​ខ្លះ​ប្រក់​ក្បឿង និង​ខ្លះ​ប្រក់​ស័ង្កសី ត្រូវ​បាន​ខូចខាត​អស់​ក្នុង​មួយប៉ប្រិចភ្នែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ