ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮច្រើននាក់ហើយ… ទីតាំងនេះឱ្យតែរួចរាល់ដឹងតែបាត់លុយ​ភ្ញៀវហ្មង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ដែល​អះអាង​ថា មាន​អាការ​មិនសូវ​ស្រួលខ្លួន​ ក៏​បបួល​មិត្តភក្តិ​ឲ្យ​ជូន​ទៅ​ម៉ាស្សា​កោស​ជប់ស្រាប់តែ​ពេល​ចេញ​មក​វិញ​ក៏​បាត់​លុយ ​ដែល​នៅ​ក្នុង​កាបូប​ជាង​៤០​ម៉ឺន​រៀល ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ដែល​អះអាង​ថា មាន​អាការ​មិនសូវ​ស្រួលខ្លួន​ ក៏​បបួល​មិត្តភក្តិ​ឲ្យ​ជូន​ទៅ​ម៉ាស្សា​កោស​ជប់ស្រាប់តែ​ពេល​ចេញ​មក​វិញ​ក៏​បាត់​លុយ ​ដែល​នៅ​ក្នុង​កាបូប​ជាង​៤០​ម៉ឺន​រៀល ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ សីហា ត្រង់​ចំណុច​ហាង​ម៉ាស្សា​កោស​-​ជប់​យីហោ​ហេង​ហេង នៅ​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​លី​ម​ឡុ​ង តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​មានឈ្មោះ ម៉េ​ង ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ ។ បើ​តាម​សម្តី​ពី​បុរស​ដែល​អះអាង​ថា​បាត់ប្រាក់​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​បបួល​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​ពីរ​នាក់​ទៀត​ឲ្យ​ជូន​ទៅ​រក​កន្លែង​ម៉ាស្សា​កោស​-​ជប់​ព្រោះ​គាត់​មាន​អាការ​មិនសូវ​ស្រួលខ្លួន ។

ខណៈ​ពេល​ពួក​គាត់​នាំ​គ្នា​ទៅ​ហាង​កោស​-​ជប់ តែ​ខណៈ​ពេល​ទៅ​ដល់​គាត់​ក៏​បាន​ចូល​ទៅ​ខាងក្នុង​ហាង​តែ​ម្នាក់ឯង ដោយឡែក​មិត្តភក្តិ​ពីរ​នាក់​ទៀត​នៅ​អង្គុយ​ចាំ​ខាងក្រៅ ។ បុរស​រូប​នេះ​បន្ត​ថា ពេល​ចូល​ទៅ​ក្នុង​បន្ទប់​មួយ មាន​នារី​ម្នាក់​ចូល​ទៅ​ជាមួយ​ផង​ដែរ បន្ទាប់​មក​នារី​ម្នាក់​នោះ​ក៏​បាន​ឲ្យ​គាត់​ដោះ​ខោអាវ​ចេញពី​ខ្លួន ហើយ​ដេក​ផ្កាប់មុខ​ទៅ​លើ​ពូក ដើម្បី​កោស​-​ខ្យល់​ឱ្យ ។ ពេល​កោស​-​ខ្យល់​រួចរាល់​ហើយ គាត់​ក៏​បាន​ដក​កាបូប​លុយ​ចេញពី​ក្នុង​ហោប៉ៅ​ខោ​យក​លុយ​ចំនួន​មួយ​ម៉ឺន​រៀល​ឲ្យ​ទៅ​នារី​ខាងលើ​ក៏​ឃើញ​លុយ​ក្រដាស​៥​ម៉ឺន​រៀល​របស់​គាត់​មក​នៅ​ថត​ខាងក្រៅ​កាបូប​លុយ ។

ពេល​នោះ​គាត់​ក៏​ចាប់ផ្តើម​មានការ​ងឿងឆ្ងល់ ព្រោះ​នៅ​មុន​ពេល​ដែល​គាត់​ចូល​ទៅ​កោស​-​ជប់ គាត់​មាន​លុយ​ក្នុង​កាបូប​ទាំងអស់​ចំនួន​ជាង​៦០​ម៉ឺន​រៀល ហើយ​លុយ​ក្រដាស​ប្រាំ​ម៉ឺន​ទាំងអស់ ។ តែ​ពេល​ចេញពី​កោស​-​ជប់​វិញ​ស្រាប់តែ​ឃើញ​លុយ​ក្រដាស់​ប្រាំ​ម៉ឺន​នៅ​ថត​ខាងក្រៅ​កាបូប​ទៅ​វិញ​ដែល​ខុស​ពី​គាត់​ដាក់​ក្នុង​រ៉ូ​ត​ទាំងអស់ ។ ពេល​នោះ​គាត់​ក៏​បាន​រាប់​លុយ​ក្នុង​កាបូប​ឃើញ​នៅ​សល់​លុយ​តែ​ជិត​ដប់​ម៉ឺន​រៀល ទើប​ដឹង​ថា​បាត់​លុយ​អស់​ជាង​៤០​ម៉ឺន​រៀល ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ទៅ​សួរនាំ​នារី​ដែល​កោសខ្យល់​ឱ្យ​រូប​ខ្លួន តែ​នារី​ម្នាក់​នោះ​បាន​ប្រកែក​ថា នាង​មិនដឹង​និង​មិន​បាន​លួច​លុយ​គាត់​នោះ​ទេ ។ ប៉ុន្តែ​គាត់​នៅ​តែ​ប្រាកដ​ថា​លុយ​របស់​គាត់​ដែល​បាត់​នោះ គឺ​ត្រូវ​នារី​ខាងលើ​ជា​អ្នក​លួច ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក ហើយ​បន្ទាប់​មក​ក៏​មាន​បុរស​ម្នាក់​ដែល​ជា​តំណាង​ខាង​ហាង​ម៉ាស្សា​បាន​ចេញ​មក​ដោះស្រាយ ដោយ​ព្រម​ចេញ​សំណង​ចំនួន​២០​ម៉ឺន​រៀល​ឱ្យ​គាត់​ដើម្បី​បញ្ចប់រឿង តែ​គាត់​មិន​ព្រម​នោះ​ទេ គឺ​ចង់បាន​លុយ​គ្រប់​ចំនួន​ដែល​បាត់​ត្រលប់​មក​វិញ ។ ដោយ​ដោះស្រាយ​គ្នា​មិន​ចេញ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល ភាគី​ទាំង​ពីរ​ហើយ​បុរស​ដែល​ជា​តំណាង​ភាគី​ខាង​ហាង​ម៉ាស្សា​បាន​យក​លុយ​ចំនួន​១០០​ដុល្លារ​ឱ្យទៅ​បុរស​ម្ចាស់​លុយ ដោយ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏​ព្រម​ទទួលយក​ទាំង​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត ៕ ​

អត្ថបទសរសេរ ដោយ