ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ប៉ើង​ហោះ​ក្រឡាប់​ផ្ងារជើង​…​ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវ​ផ្អើល​ដល់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣ មួយ​គ្រឿង ដឹក​ផ្លែ​ឈើ​ពេញ​រទេះ​ពីក្រោយ បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ទៅ​លើ​សួន​ក្រឡាប់​ផ្ងារជើង​ចាក់​ផ្លែ​ឈើ​ពេញ​សួន និង​បណ្តាល​ឲ្យ​ម្ចាស់​កង​បី​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣ មួយ​គ្រឿង ដឹក​ផ្លែ​ឈើ​ពេញ​រទេះ​ពីក្រោយ បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ទៅ​លើ​សួន​ក្រឡាប់​ផ្ងារជើង​ចាក់​ផ្លែ​ឈើ​ពេញ​សួន និង​បណ្តាល​ឲ្យ​ម្ចាស់​កង​បី​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែសីហា នៅ​តាមបណ្ដោយ​ផ្លូវ​២១៧ ទល់មុខ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គេ​ឃើញ​មាន​បុរស​ចំណាស់​ម្នាក់ បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​នៅ​ក្នុង​នោះ​មាន​ដឹក​ផ្លែ​ឈើ​ចម្រុះ​ពេញ​រ៉ឺ​ម៉ក​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្ប​ង​លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2Y- 8597 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​ហោះ​មក​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​នោះ​ប៉ើង​ហោះ​ទៅ​លើ​ក្រឡាប់​ផ្ងារជើង​លើ​សួន​ចាក់​ផ្លែ​ឈើ​ពេញ​លើ​សួនច្បារ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ និង​បណ្តាល​ឲ្យ​អ្នក​បើកម៉ូតូ​កង់​បី​ប៉ើង​ផ្ងារ​ក្រោយ​បោក​នឹង​កង់​បី រង​របួស​ចុក​អួល​ត្រង់​ចង្កេះ​និង​ខ្នង​និយាយ​មិន​ចេញ​រង​របួសធ្ងន់​ត្រូវ​បាន​ប្រជា​ពលរ​ដ្ធ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ ។

ភ្លាម​ៗ​បន្ទាប់​ពី​បុក​ម៉ូតូ​កង់​បី​នោះ​ដែរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បន្ត​ទៅ​មុខ ដល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់​ជាប់​ទាំង​អ្នកបើកបរ និង​រថយន្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី ។

បន្ទាប់​ពី​ឃាត់​រថយន្ត​ជាប់​ក៏​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​មាន​សាច់ញាតិ​ខាង​ជន​បង្ក​ដែល​ត្រូវជា​បងស្រី​ចេញ​មុខ​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​ជំនួស​ប្អូន​ដែរ ហើយ​បម្រុង​នឹង​ឲ្យ​ប្អូនប្រុស​ខ្លួន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ តែ​សមត្ថកិច្ច​ហាមឃាត់​មិន​ឲ្យ​ជន​បង្ក​ចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ក៏​ត្រូវ​ខាង​បងស្រី​ស្រែក​ឡូឡា និង​ឈ្លោះប្រកែក​រករឿង​ដាក់​សមត្ថកិច្ច​បង្ក​ជា​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ។

ក្រោយ​កើតហេតុ​បុរស​ចំណាស់​ជា​ម្ចាស់​កង់​បី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ម៉ូតូ​កង់​បី និង​រថយន្ត​បង្ក​រួម​ទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​យក​ទៅ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ចរាចរណ៍ ស្នងការដ្ឋាន​នគរបាល​ជាតិ​រង់ចាំ​ជន​រង​គ្រោះជា​សះស្បើយ​ពីរ​បួស​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ