ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​បក្ស​យុ​ជន​ប្រកាស​មិន​ចាយ​ថវិកា​ធ្វើ​ជា​តួនាទី​ប្រឹក្សា​រាជរដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ ប្រកាស​ជំហរ​ថា លោក​មិន​ចាយ​ថវិកា​ដែល​បាន​មក​ពី​ការ​ធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​យក​ទៅ​បរិច្ចាគ​ផ្នែក​សប្បុរសធម៌​វិញ​។ ការ​ប្រកាន់​ជំហរ​នេះ បន្ទាប់​បី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ ប្រកាស​ជំហរ​ថា លោក​មិន​ចាយ​ថវិកា​ដែល​បាន​មក​ពី​ការ​ធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​យក​ទៅ​បរិច្ចាគ​ផ្នែក​សប្បុរសធម៌​វិញ​។

ការ​ប្រកាន់​ជំហរ​នេះ បន្ទាប់​បី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​បាន ប្រកាស​ផ្តល់​តួនាទី​ដល់​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​មិន​ជាប់​ឆ្នោត​ធ្វើ​ជាទី​ប្រឹក្សា ដោយ​បាន​បង្កើត​ជា «​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» កាលពី​ថ្ងៃ​ទី​២១ ខែសីហា កន្លង​មកនេះ ។

លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពេជ្រ ស្រស់​សូម​ប្រកាស​ជា​សាធារណៈ​ថា បើសិនជា​ខ្ញុំ​ទទួល​បាន​ប្រាក់ខែ​តាម​មុខងារ​ជា​ស្ថាពរ​នោះ ខ្ញុំ​នឹង​យក​ប្រាក់ខែ​នៃ​ខ្ញុំ​ផ្ទាល់​នេះ ទៅ​បែងចែក​ជូន​ដល់​ដូច​ជា ១- ប្រាក់ខែ​៣០% លើ​ចំនួន​សរុប​នឹង​ជូន​ដល់​កីឡាករ​គុន​ខែ្ម​រ ដែល​ពួក​គាត់​ជួប​នូវ​ទុក្ខ និង​រង​របួសធ្ងន់​ពី​ការ​ប្រកួត ២- ប្រាក់ខែ ៣៥% លើ​ចំនួន​សរុប​នឹង​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ៣- ប្រាក់ខែ​៣៥% លើ​ចំនួន​សរុប​នឹង​ជូន​ដល់ ចាស់​ៗ​ជរា​ដែល​គ្មាន​ទីពឹង និង​មាន​ជីវភាព​ក្រីក្រ​លំបាក​នៅ​តាម​ទី​ជនបទ ។

ទោះបីជា​មិនដឹង​ថា ចំនួន​ប្រាក់ខែ​ដែល​បាន​មក​តួនាទី​ប្រឹក្សា​រដ្ឋាភិបាល​ប៉ុន្មាន​ក្តី​លោក ពេជ្រ ស្រស់ បាន​អះអាង​ថា ប្រាក់ខែ​ទាំងនោះ​នឹង​ផ្តល់​ជូន​ពេញ​៥​ឆ្នាំ​តែ​ម្តង ដូច្នេះ​លោក​មិន​បាន យក​ប្រាក់ខែ​ដែល​នឹង​បាន​ពីមុខ​តំណែង​ក្នុង​ពេល​ខាង​មុខ​នេះ ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ខ្ញុំ​នោះ​ទេ ពីព្រោះ​ថា ថវិកា​ទាំងនេះ គឺជា​របស់​បងប្អូន ។

ប្រធាន​គណបក្ស​យុវជន​រូប​នេះ​បាន​លើក​ឡើង​ថា មាន​អ្នកនយោបាយ​មួយ​ចំនួន​នោះ គឺ​មិន​ស្គាល់​អ្វី​ទៅ​ហៅ​ថា ពិគ្រោះ​យោបល់​ផង​នឹង ហើយ​មក​តាំង​ខ្លួនឯង​ជា​ក្រុម​ស្អាតស្អំ​ជាងគេ ធ្វើ ទៅ​ដល់​ប្រធាន​គណបក្ស​មួយ​ទាំងមូល ល្ងង់​សូ​ម្បី​តែ​ពាក្យ​ពិគ្រោះ​យោបល់​យល់​មិន​បាន​ផង ហើយ​បើ​និយាយ​ពី​ថា​អួត​វិញ គឺ​នៅ​អាស៊ី​គ្មាន​ពីរ ប៉ុន្តែ​លទ្ធផល​វិញ​៣​អាណត្តិ រកតែ​ជើងម៉ា​មួយ​គ្មាន ។ លោក​គូសបញ្ជាក់​ថា «​ហឹ​ម ! ឱ​អ្នកនយោបាយ​ស្រុក​ខ្មែរ​ខ្ញុំ​អើយ​អី​ក៏​កើត​ជំងឺ​តួរ​ឯក​ច្រើន​ម្ល៉េះ​ហ្ន៎​…​បើ​មេដឹកនាំ​នយោបាយ​ល្ងង់ ហើយ​កុំ​សង្ឃឹមថា អ្នកគាំទ្រ​ឆ្លាត​ឲ្យ​សោះ គឺថា​ល្ងង់ តាម​ខ្សែ​តែ​ម្តង​» ។ លោក​បន្ថែម​ថា ចរិត​នយោបាយ​លាប​ពណ៌​របស់​អ្នកនយោបាយ​ខ្មែរ​នៅ​តែ​មាន បើសិនជា​អ្នកនយោបាយ​នោះ​មាន​ផ្ទុក​ជំងឺ​តួរ​ឯក​នៅ​ក្នុង​ខ្លួន ដោយ​មិន​ព្រម​ព្យាបាល ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នេះ បន្ទាប់​ពី​សម្តេច តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ សីហា បាន​សម្រេច​ផ្តល់​តួនាទី ប្រធាន​គណបក្ស​នយោបាយ​ចំនួន​១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​២០ ដែល​ចួ​ល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​កន្លង​មក ហើយ​មិន​បាន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ធ្វើ​ជាទី​ប្រឹក្សា ។

គណបក្ស​ដែល​ចួ​ល​រួម​មាន ១- គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២-​គណបក្ស​ពន្លឺ​ថ្មី ៣-​គណ បក្ស​ស ញ្ជា​តិក​ម្ពុ​ជា ៤-​គណបក្ស​ខ្មែរ​ក្រោក ៥-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៦-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៧-​គណបក្ស​សាធារណរដ្ឋ​ខ្មែរ ៨-​គណបក្ស​រស្មី​ខេមរា ៩- គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ១០-​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ១១-​គណបក្ស​យុវជន​កម្ពុជា ១២- គណបក្ស​ធម្មាធិបតេយ្យ ១៣- គណបក្ស​ឆន្ទៈ​ខ្មែរ ១៤-​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៥-​គណបក្ស​ខ្មែរ​តែ​មួយ ១៦- គណបក្ស​ប្រជាជន​កម្ពុជា ។ ចំណែក​ណ​បក្សនយោបាយ​ដែល​មិន​ប្រកាស​មិន​ចូលរួម ហើយ​មិន​បាន​តួនាទី​មាន​ចំនួន​៤​គឺ ១.​គណបក្ស​មាតុភូមិ​យើង ២.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៣. គណបក្ស​សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ និង​៤.​គណបក្ស​ខ្មែរ​ឈប់​ក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ